Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​គ្រូ​ Spurs ថា​ឆ្នាំ​ក្រោយ​​ Man City នឹង​ស្គាល់​ជាតិ​ពាន​ Champions League

  • បោះពុម្ព

លោក Harry Redknapp បាននិយាយថាដល់ពេលវេលាហើយដែលបាល់ទាត់អង់គ្លេសគ្រប់គ្រងទ្វីបអឺរ៉ុបសារជាថ្មីបន្ទាប់ពី Liverpool ឈ្នះ Champions League ហើយ Chelsea ឈ្នះ Europa League កាលពីរដូវកាលមុន។

អតីតអ្នកចាត់ការ Tottenham Hotspur ព្យាករណ៍ថានៅរដូវកាលក្រោយក្លឹបអង់គ្លេសនៅតែបន្តធ្វើព្យុះភ្លៀង ហើយលោកព្យាករណ៍ថា Manchester City នឹងឈ្នះ UEFA Champions League។ City មានអាយុ១២៥ឆ្នាំ គិតត្រឹមឆ្នាំ២០១៩នេះប៉ុន្តែ ក្លឹបនេះមិនទាន់ឈ្នះពានធំអឺរ៉ុបបានម្ដងនៅឡើយទេ។

ក្រុមរហស្សនាមពណ៌ផ្ទៃមេឃឈ្នះពានក្នុងស្រុកទាំងអស់កាលពីរដូវកាលមុន តែនៅ Champions League វិញទោះមានកីឡាករល្អៗ និងមានលោក Pep Guardiola ជាអ្នកចាត់ការក៏ពួកគេទៅណាមិនឆ្ងាយពីវគ្គ១៦ក្រុមចុងក្រោយដែរនៅ៣រដូវកាលចុងក្រោយ។ Redknapp និយាយដូច្នេះ៖ "អង់គ្លេសមាន Man City នៅឆ្នាំក្រោយដែលមានភាគរយខ្ពស់ជាងគេ។ បើឆ្នាំក្រោយមានគេចង់ភ្នាល់ថាក្រុមណាឈ្នះ ខ្ញុំនឹងរើសយក Man City ប្រាកដណាស់"៕

ដកស្រង់ពី៖ Sabay