បណ្តាញសង្គម

ចាប់ផ្ដើម​ត្រដាបត្រដួស​តែ​ទី​បំផុត​អាហ្សង់ទីន​ឡើង​វគ្គ​៨​ក្រុម​ Copa America

អាហ្សង់ទីនបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយបានសម្រេចបន្ទាប់ពីយកឈ្នះកាតារ ២ទល់នឹង០ ហើយប៉ារ៉ាហ្គាយបានចាញ់ក្រុមកំពូលតារាងកូឡុំប៊ីដោយលទ្ធផល១ទល់នឹង០។ជ័យជម្នះរបស់ជើងឯក Copa America ១៤សម័យកាលបានមកពីគ្រាប់បាល់របស់ Martínez នៅនាទី ទី៤ និង Agüero នៅ នាទី៨២។

អាហ្សង់ទីនមានការគាបសង្កត់ខ្លាំងលើកាតារក្នុងការប្រកួតយប់មិញដោយពួកគេមានឱកាសស៊ុតរហូតដល់១៩ជើង និងចំគោលដៅ៨ដង។ក្រុមលោក Lionel Scaloni នឹងប៉ះជម្រើសជាតិវ៉េណេស៊ុយអេឡា ថ្ងៃសុក្រសប្ដាហ៍នេះ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Maracana នាទីក្រុង Rio de Janeiro៕