Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្រុយ​ថ្មី ការ​ស្លាប់​របស់ Emiliano Sala អាច​ជា​រឿង​ឃាតកម្ម

  • បោះពុម្ព

ពីឡុតម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យនៃអំពើឃាតកម្ម ដោយប៉ូលិសស៊ើបអង្កេតនៃការស្លាប់របស់កីឡាករបាល់ទាត់ Emiliano Sala របស់ក្លឹប Cardiff City។

Sala វ័យ២៨ឆ្នាំ បានធ្វើដំណើរពីទីក្រុងNantes ទៅកាន់ Cardiff តាមរយៈយន្តហោះឯកជនប្រភេទ Piper PA-46 Malibu ដែលមានការរៀបចំឲ្យគេដោយពីឡុងឯកជនម្នាក់ឈ្មោះថា David Henderson មុនពេលវាធ្លាក់ក្នុងសមុទ្រជិតកោះ Alderney។

លោក Henderson ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញដោយប៉ូលិស ហើយក៏ត្រូវបានដោះលែងវិញ តែស្ថិតក្នុងការតាមដានស៊ើបអង្កេត។ Sala បានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរពេកនៅចំណុចក្បាលនិងទ្រូង។ ពីឡុតលោក Dave Ibbotson វ័យ៥៩ឆ្នាំ ដែលត្រូវបានលោក Henderson ជួលឲ្យទៅដឹក Sala មិនត្រូវបានគេរកឃើញសពភ្លាមៗទេ លុះថ្ងៃទី ៣ ខែ កុម្ភៈទើបឃើញ។

តាមរយៈឧបទ្ទវហេតុនេះរឿងមួយបានបញ្ចេញថា លោក Ibbotson មិនសមដឹក Sala ទេ ព្រោះលោកមិនមែនសមត្ថភាពហោះហើរពេលយប់។ នៅថ្ងៃនេះប៉ូលិសបានប្រកាសថា លោក Henderson ត្រូវបានចាប់ខ្លួនសង្ស័យរឿងឃាតកម្មដោយទង្វើខុសច្បាប់មួយដែលជាផ្នែកនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕

ដកស្រង់ពី៖ Sabay