បណ្តាញសង្គម

ក្ដៅ​ៗ! Hummel វិល​ទៅ​កាន់​ក្លឹប​ Dortmund វិញ​ហើយ!

ក្នុងពេលអម្បាញ់មិញនេះ បណ្ដាញសង្គមរបស់ក្លឹប Bayern Munich បានបង្ហោះឲ្យដឹងថា ខ្សែការពារ អាល្លឺម៉ង់ Mats Hummels បានផ្លាស់ទៅកាន់ក្លឹប Borussia Dortmund វិញហើយ។

បើតាមទំព័រផ្លូវការរបស់ក្លឹបនេះមិនបានបង្ហាញពីតម្លៃនៃការផ្ទេរចេញនោះទេ ប៉ុន្តែបើតាមសារព័ត៌មានអាល្លឺម៉ង់ Bild បានឲ្យដឹងថា Dortmund បានចំណាយជាង ២២លានដុល្លារដើម្បីយក Hummels មកវិញ។

ខ្សែការពារវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Bayern Munich អស់រយៈពេល ៣ឆ្នាំ ដោយចាកចេញពី Dortmund នៅឆ្នាំ២០១៦ ហើយចាប់ពីពេលនោះមក រូបគេបានលេងឲ្យ Bayern ១១៦ប្រកួត និងរកគ្រាប់បាល់បាន ៨គ្រាប់។ក្នុងអាជីពរបស់ Hummels គឺឆ្លាស់គ្នារវាងក្លឹប Bayern Munich និង Borrusia Dortmund ។

គេចាប់ផ្ដើមជាមួយក្លឹប Bayern Munich ហើយផ្លាស់ទៅកាន់ Dortmund នៅឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ កីឡាកររូបនេះមកកាន់ក្លឹប Bayern វិញ ហើយឆ្នាំ២០១៩ គេក៏សម្រេចចិត្តផ្លាស់ទៅកាន់ Dortmund ម្ដងទៀត៕

ដកស្រង់ពី៖ Sabay