បណ្តាញសង្គម

Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​​លេង​នៅ​អាមេរិក​ពេល​ចាស់​ទៅ

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe បានបង្ហើបប្រាប់សារព័ត៌មាន ESPN ថា ខ្លួនអាចនឹងគិតគូរទៅលេងនៅលីគកំពូលអាមេរិក MLS នៅពេលមានវ័យចាស់ទៅ។

កីឡាកររូបនេះបាននិយាយថា៖ " យើងមិនដឹងថានឹងមានអ្វីកើតឡើងក្នុងពិភពបាល់ទាត់ទេ។ ក្នុងពេលឥលូវនេះ មានកីឡាករល្អៗជាច្រើនលេងនៅសហរដ្ឋអាមេរិក បន្ទាប់ពីជោគជ័យនៅអឺរ៉ុប ដែឡមានដូចជា Zlatan, Gerrard, Lampard និង Pirlo ជាដើម " ។

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះបានបន្តថា៖ " យើងមិនដឹងថាមានអ្វីនឹងកើតឡើងទេ នៅពេលដែលខ្ញុំចាស់បន្តិច ខ្ញុំនឹងគិតពីរឿងនេះ " ។ យ៉ាងណាមិញ ក្នុងពេលកន្លងទៅនេះ Mbappe ត្រូវបានគេភ្ជាប់ទៅនឹងពាក្យចចាមអារ៉ាមជាច្រើន ដែលថារូបគេនឹងចាកចេញពី PSG៕

ដកស្រង់ពី៖ Sabay