បណ្តាញសង្គម

Luis Enrique លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​ហើយ!

អតីតគ្រូបង្គោលក្លឹប Barcelona លោក Luis Enrique បានលាលែងពីតំណែងពីតំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញហើយ កាលពីពេលអម្បាញ់មិញនេះ ដោយជំនួយការគ្រូបង្វឹកលោក Robert Moreno នឹងជំនួសតំណែងបណ្ដោះអាសន្ន។

មូលហេតុនៃការលាលែងចេញពីតំណែងគឺធ្វើឡើងដោយសារបញ្ហាផ្ទាល់ខ្លួនរបស់លោក ដោយមិនទាន់មានអ្នកដឹងច្បាស់ថាជាបញ្ហាអ្វីឡើយ។ យ៉ាងណាមិញ បុរសវ័យ ៤៩ឆ្នាំរូបនេះ បានអវត្តមានក្នុងការដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញតាំងពីខែមីនា មកម្ល៉េះ ក្រោមហេតុផលដូចគ្នានេះដែរ។

គួរបញ្ជាក់ផងដែរថា Luis Enrique បានប្រឡូកចូលបាល់ទាត់ជម្រើសជាតិអេស្ប៉ាញអស់រយៈពេល ១១ខែមកហើយ ក្រោយពីលាលែងពីតំណែងគ្រូបង្វឹកក្លឹប Barcelona នៅខែឧសភា ឆ្នាំ២០១៧៕

ដកស្រង់ពី៖ Sabay