បណ្តាញសង្គម

ចំណូល​របស់ Hazard ត្រឹម​តែ​១​ម៉ោង​​ចូល​ជិត​៣​ពាន់​ដុល្លារ ចុះ​មួយ​ខែ​បាន​ប៉ុន្មាន?

កាលពីសប្ដាហ៍មុនពិតជាកក្រើកពិភពបាល់ទាត់ បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានបង្ហាញខ្លួនខ្សែបម្រើប្រយុទ្ធ Eden Hazard ជាផ្លូវការនៅកីឡដ្ឋាន Santiago Bernabeu។

Hazard បានសម្រេចចុះកុងត្រារយៈពេល៥ឆ្នាំ ពោលរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ។ ការមកដល់របស់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះដើម្បីជំនួសតំបន់លេងប្រយុទ្ធស្លាបឆ្វេងដែលកំពុងខ្វះខាត ចាប់តាំងពី Cristiano Ronaldo ចាកចេញទៅកាន់ Juventus កាលពីរដូវក្ដៅមុន។

អ្វីដែលជាចម្ងល់មួយទៀតនោះដែលគ្រប់គ្នាចង់ដឹង តើ Hazard ទទួលបានថ្លៃនឿយហត់ប៉ុន្មាននៅ Madrid? បើតាមតួលេខ Hazard បានប្រាក់ឈ្នួល៥០ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។ ថ្មីៗនេះផេក Oh My Goal ទើបតែបញ្ចេញតួលេខនៃប្រាក់បៀវត្សរ៍របស់កីឡាករវ័យ២៨ឆ្នាំគិតចាប់ពីនាទីដល់ឆ្នាំ៕

 

៤៦ដុល្លារ ក្នុងមួយនាទី

២ ៧៧៨ដុល្លារ ក្នុងមួយម៉ោង

៦៦ ៦៦៧ដុល្លារ ក្នុងមួយថ្ងៃ

២ លានដុល្លារក្នុងមួយខែ

២៤ លានដុល្លារក្នុងមួយឆ្នាំ៕