Liverpool គ្រោងជះលុយ១០លានផោនក្នុង១ឆ្នាំដើម្បីចងជើង Klopp
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Jurgen Klopp បានកសាងស្នាដៃជាប្រវត្តិសាស្ត្រនៅឆ្នាំទី៤ឲ្យក្លឹប Liverpool ឈ្នះពាន UEFA Champions League ជាលើកទី៥ក្រោយយកឈ្នះ Tottenham Hotspur នៅវគ្គផ្ដាច់ព្រ័ត្រ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានមកកាន់ការងារនៅ Anfield ក្នុងឆ្នាំ២០១៥ ដោយចុះកុងត្រារយៈពេល៣ឆ្នាំ ប៉ុន្តែក្រោយជួយ Liverpool ឡើងវគ្គផ្ដាច់ព្រ័ត្រ Europa និងបានកៅអី Champions League នៅឆ្នាំ២០១៦ Klopp បានបន្ថែមកុងត្រារហូតដល់៦ឆ្នាំដែលរក្សារូបលោកដល់ឆ្នាំ២០២២។
កុងត្រាចាស់របស់បុរសវ័យ៥១ឆ្នាំរូបនេះទទួលថ្លៃពលកម្ម៧លានផោនក្នុង១ឆ្នាំ ដោយក្នុង១ខែលោកបានជិត៦សែនផោន។ យោងតាម Celebrity Net Worth ឲ្យដឹងថា ក្រៅពីការងារនៅ Liverpool អ្នកចាត់ការលេងច្រើនរូបនេះរកចំណូលបានជាច្រើនទៀតពីការថតផ្សាយពាណិជ្ជកម្ម និងពីម្ចាស់ឧបត្ថម្ភផ្ទាល់ខ្លួនសរុបអាចឡើងដល់១៥លានផោនក្នុងឆ្នាំ។
យ៉ាងណាក្រោយនាំក្លឹបឈ្នះ Champions League លើកទី៦ និងមានឱកាសដណ្ដើមពានផ្សេងទៀតដូចជា Super Cup និង Club World Cup ក្នុងឆ្នាំនេះ Liverpool គ្រោងចរចាបន្តកុងត្រាបន្ថែម នឹងបង្កើនថ្លៃពលកម្មពី៧លាន ទៅ១០លានផោនក្នុង១ឆ្នាំដល់លោក Jurgen Klopp៕
ដកស្រង់ពី៖ Sabay