បណ្តាញសង្គម

Cavani និង Surarez រក​បាន​​ម្នាក់​មួយ​គ្រាប់​ជួយ​អ៊ុយរុយហ្គាយ លត់​​អេក្វាឌ័រ​ ៤-០

ខ្សែប្រយុទ្ធជួរមុខទាំងពីរគឺ Edinson Cavani និង Luis Suarez ធ្វើបានម្នាក់មួយគ្រាប់នាំជម្រើសជាតិអ៊ុយរុយហ្គាយរកបាន៣ពិន្ទុដំបូង បន្ទាប់ពីយកឈ្នះអេក្វាឌ័រ ៤-០។

ក្នុងការប្រកួតអ៊ុយរុយហ្គាយបានបើកឆាកនាំមុខដោយកីឡាករ Nicolas Lodeiro នៅនាទីទី៦។ នាទី៣៣ Edinson Cavani បានបន្ថែមមួយគ្រាប់ទៀត មុនពេល Suarez ជាអ្នករកបានគ្រាប់ទី៣ មុនជិតចប់វគ្គទីមួយ។ ខណៈក្រុមខ្លួនមិនទាន់រកបានសងវិញផង ស្រាប់តែកីឡាករ Arturo Mina របស់ អេក្វាឌ័រ បានធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់។

លទ្ធផលចប់ការប្រកួត អ៊ុយរុយហ្គាយ យកឈ្នះអេក្វាឌ័រ ៤-០ ឈរលេខមួយបណ្ដោះអាសន្ននៅពូល C ស្របពេល ជប៉ុននិងឈីលី ត្រូវលេងប្រកួតទីមួយថ្ងៃនេះ។ ចំណែកមួយគូទៀតក្នុងពូល B ប៉ារ៉ាហ្គាយលេងស្មើគ្នាជាមួយកាតារ ២-២៕

ដកស្រង់ពី៖ Sabay