បណ្តាញសង្គម

ព្រឹក​នេះ សិន កក្កដា ​ទៅ​ធ្វើ​តេស្ដ​នៅ​ក្លឹប​លីគ​កំពូល​ថៃ​ហើយ​

ខ្សែប្រយុទ្ធ សិន កក្កដា បានធ្វើដំណើរទៅធ្វើតេស្ដនៅលីគកំពូលថៃហើយ។ នេះបើតាមការបង្ហោះរបស់សាមីខ្លួន ដែលត្រៀមឡើងយន្ដហោះទាំងព្រលឹម។

សាមីខ្លួនមិនទាន់បញ្ជាក់ជាផ្លូវការថាទៅធ្វើតេស្ដក្លឹបណាទេ ប៉ុន្តែបើតាមលិខិតដែលរូបគេបានបង្ហោះកន្លងទៅ មានក្លឹបថៃឈ្មោះ Chainat Hornbill នៅលីគកំពូលថៃ បានអញ្ជើញកីឡាករវ័យក្មេងកម្ពុជានេះទៅធ្វើតេស្ដ។ យ៉ាងណាមិញ នៅគ្រានោះរូបគេត្រូវលេងឱ្យជម្រើសជាតិទើបមិនទាន់បានទៅធ្វើតេស្ដនេះ។

កក្កដា ជាថ្នាលយុវជនរបស់ភ្នំពេញក្រោន ហើយទើបតែផ្លាស់ទៅលេងនៅវិសាខា រដូវកាលនេះទេ។ រូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អ និងមានឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាផងដែរ តាំងពីថ្នាលយុវជនរហូតដល់ឈុតធំ៕

ដកស្រង់ពី៖ Sabay