ទាយដើម្បីឈ្នះរង្វាន់ តើប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ឬអាហ្សង់ទីន ក្លាយជាជើងឯក?
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
មិត្តអ្នកអាន របស់គេហទំព័រថ្មីៗ ជាពិសេស អ្នកតាមដាន ព្រឹត្តិការណ៍ ប្រកួតដណ្តើមពានរង្វាន់ កីឡាបាល់ទាត់ ពិភពលោក (FIFA World Cup 2014) អាចមានឱកាស ឈ្នះរង្វាន់ ពីភោជនីយដ្ឋាន The Asian Kitchen ដោយគ្រាន់តែ ទាយឈ្មោះក្រុម ជម្រើសជាតិ ដែលត្រូវឈ្នះពានរង្វាន់ នៅឆ្នាំនេះ។
រង្វាន់ដែលទទួលបាន ពីភោជនីយដ្ឋាន The Asian Kitchen រួមមាន៖
- រង្វាន់ទីមួយ៖ គូប៉ុងដែលមានតម្លៃ៣០ដុល្លារអាមេរិក
- រង្វាន់ទីពីរ៖ គូប៉ុងដែលមានតម្លៃ២០ដុល្លារអាមេរិក
- រង្វាន់លេខបី៖ គូប៉ុងដែលមានតម្លៃ១០ដុល្លារអាមេរិក គូប៉ុងទាំងនេះ គឺប្រើប្រាស់សម្រាប់ បរិភោគអាហារ នៅភោជនីយដ្ឋាន The Asian Kitchen។
សូមសរសេរ ឈ្មោះពិតប្រាកដ អាសយដ្ឋាន លេខទូរសព្ទ និងលេខអត្តសញ្ញាណបណ្ណ ឬលេខសម្គាល់ផ្សេងៗ រួចផ្ញើរទៅកាន់អ៊ីម៉ែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឲ្យបានមុនថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០១៤ ពោលគឺមុនការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណាំ៖ ម្នាក់ទាយបានតែម្តង ប៉ុណ្ណោះហើយយើងខ្ញុំ នឹងធ្វើការចាប់ឆ្នោតយក អ្នកឈ្នះរង្វាន់ចំនួនបីនាក់។ ក្នុងចំណោមសន្លឹកឆ្នោត ដែលចាប់បានទាំងបី នោះរង្វាន់ទីមួយ ទីពីរនិងទីបី គឺអាស្រ័យតាមកាលបរិច្ចេទ នៃការផ្ញើរចម្លើយ ពោលអ្នកផ្ញើរមកមុន គឺមានអាទិភាព៕
ដកស្រង់ពី៖ គេហទំព័រថ្មីៗ