Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រើថ្នាំញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមេសា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៥៧នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន១៥ករណី ក្នុងនោះ មានករណីប្រើប្រាស់៨ករណី និងជួញដូរ៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥៧នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,១៦៦ករណី ឃាត់មនុស្ស ៤,៦៨៩នាក់ (ស្រី ៣៨៥នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕

ដកស្រង់ពី៖FRESH NEWS