Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការចេញដីកាឃុំខ្លួនអ្នកបើករថយន្តបុកជនបរទេស និងខ្មែរស្លាប់៣នាក់ ដាក់ពន្ធនាគារ PJ

  • បោះពុម្ព

(ភ្នំពេញ)៖ អ្នកបើករថយន្តមួយគ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បុកជនបរទេស២នាក់ និងបុរសជនជាតិខ្មែរម្នាក់ បណ្តាលឲ្យស្លាប់នៅខណ្ឌដូនពេញ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ PJ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ។ នេះបើតាមដីការបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

អ្នកបើករថយន្តដែលបង្កឲ្យមនុស្សស្លាប់ចំនួន៣នាក់ ខាងលើនេះ មានឈ្មោះ ហ៊ែល វណ្ណៈ អាយុ៣០ឆ្នាំ មុខរបរអ្នកនាំភ្ញៀវទៅថៃ មានទីលំនៅភូមិមានលាប សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បើករថយន្តម៉ាក LEXUS RX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AX-5853។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង២៖៣០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវម្ខាង រួចក៏បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក SUZUKI VIVA ពណ៌ខ្មៅ គ្មានលេខ បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់ម្នាក់ និងជនបរទេសដែលជិះលើម៉ូតូរ៉ឺម៉ក់ចំនួន២នាក់ បានស្លាប់។

របាយការណ៍បានបន្តថា ជនរងគ្រោះដែលបើកម៉ូតូរ៉ឺម៉ក់មានឈ្មោះយឹម ស៊ីផុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរប្រាក់ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយឡែកជនបរទេស ទី១ឈ្មោះ HIETA ARTTU JOHANNES អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់ និងទី២-ឈ្មោះ APAJASALMI LASSE MIKAEL អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់។

ជនបរទេសទាំងពីរនាក់ ស្នាក់នៅសណ្ឋាគារអាម៉ឹនីបន្ទប់លេខ៤០៤ ជាន់ទី៤ មានទីតាំងស្ថិតនៅផ្លូវលេខ២៤៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនបង្កក្រោយពីបុកម៉ូតូរ៉ឺម៉ករួចហើយ ក៏ជ្រុលទៅបុកម៉ូតូឈប់ស្ងៀមមួយគ្រឿងទៀត ម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ប-3975 ភព1។

បើតាមរបាយការណ៍ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ មកពីរថយន្តបើកបរលឿន មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរក្នុងស្ថានស្រវឹងដោយមានអត្រាជាតិអាល់កុល0.91 Mg/L៕

ដកស្រង់ពី៖FRESH NEWS