បណ្តាញសង្គម

កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនមួយចំនួន

(ព្រះសីហនុ)៖ ដើម្បីលុបបំបាត់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ រួមជាមួយថ្នាំញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងករណី៣ផ្សេងគ្នា នៅក្នុងក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ថា ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្នុងនោះចុះបង្ក្រាបបានករណី៣ផ្សេងគ្នា រួមមាន៖ ករណីទី១៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣៖៣០នាទី កម្លាំងអធិការដ្ឋាន នគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម ៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ឌឿន តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់សំបុត្រទូក ទីលំនៅបច្ចុប្បន្ន ក្រុម៨ ភូមិ៣ សង្កាត់លេខ៤។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា២ កញ្ចប់, ទូរស័ព្ទ១គ្រឿង។ ករណីទី២៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ង៉ែត សំបូរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម៧ ភូមិ១ សង្កាត់លេខ១។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា២ កញ្ចប់, ទូរស័ព្ទ១គ្រឿង។ និងករណីទី៣៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០២៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១ ភូមិ១ សង្កាត់លេខ១។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ថ្លា១១កញ្ចប់, ទូរស័ព្ទ១គ្រឿង៕

ដកស្រង់ពី៖FRESH NEWS