បណ្តាញសង្គម

នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបានលុង

(រតនគិរី)៖ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត លោក លាង អ៊ីម បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ថា កាលពីវេលា ម៉ោង ១៨៖១០នាទី ថ្ងៃទី២១ ខែមីនា ម្សិលមិញ កម្លាំងលោកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់លេខ២ ម៉ូដែលកាឡាក់ស៊ី២ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។

លោក លាង អ៊ីមប្រាប់ បន្តថា ជនសង្ស័យទាំង២នាក់នេះ ទី១៖ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី២៖ ឈ្មោះ ហាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនរូបនេះ បន្ថែមឲ្យដឹងទៀតថា មុនឈានដល់ករណីបង្ក្រាបនេះ គឺកម្លាំងជំនាញបានប្រើវិធាន ញុះញុងឲ្យលក់ ដោយខុសច្បាប់ ហើយបានធ្វើ ការឃាត់ខ្លួនជាក់ស្តែងតែម្តង និងដកហូតវត្ថុតាងរួមមានវ ម្សៅក្រាមពណ៌សថ្លា ចំនួន២ថង់ធំ ទម្ងន់៥១,១៥ក្រាម (ទាំងសំបកថង់ )សង្ស័យជាសារធាតុញៀន, កាបូបលុយចំនួន១, ទូរស័ព្ទដៃ២គ្រឿងសេរីចាស់, ប្រាក់៣ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួនរក្សាទុក នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យការសាលាដំបូងខេត្តរតនគិរី អនុវត្តតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS