បណ្តាញសង្គម

ផ្ទះ ដី ឡាន ម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗដោយឥតគិតថ្លៃ ឃាត់ខ្លួនម្ដាយ-កូន ២នាក់ ដកហូតគ្រឿងញៀន ១កញ្ចប់ធំ

កណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់ ជាម្ដាយ និងកូន កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល រឹបអូសបានគ្រឿងញៀនចំនួន ១កញ្ចប់ធំ ។

 នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ ហៀប ឈន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល (ម្តាយ) និងទី២. ឈ្មោះ ស៊ុត សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់ជាមួយគ្នា (កូន) ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់ធំ ឧបករណ៍សម្រាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

នគរបាលបន្តថា នៅថ្ងៃទី ១៨ ខែតុលា វេលាម៉ោង៥ល្ងាច ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះឈ្មោះ ហៀប ឈន ស្ថិតក្នុងភូមិចុងកោះគរ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះទៅដល់ចំណុចកើតហេតុ ដោយទទួលការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្តាល ឲ្យត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ ហៀប ឈន រកឃើញគ្រឿងញៀន ១កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។ 

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ស៊ុត សុជាតិ បានសារភាពថា ខ្លួនទិញគ្រឿងញៀន១កញ្ចប់ធំនេះ តម្លៃ ២០០ ០០០រៀល ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីយកឲ្យម្តាយរបស់ខ្លួនលក់ក្នុង ១កញ្ចប់តូច តម្លៃ ២០ ០០០រៀល ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី  ៕

ដកស្រង់ពី៖ដើមអម្ពិល