បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២តុលា គ្មានស្លាប់ តែរបួស៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក (យប់១លើក) បណ្តាលឲ្យ រងរបួសធ្ងន់ ៤នាក់(ប្រុស) និងរងរបួសស្រាល ២នាក់ (ប្រុស) ។

 យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ទាំង៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៣គ្រឿង និងរថយន្តធំ ៥គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើត មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ៣លើក ស្រវឹង ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល ១លើក របួស២នាក់ និងខេត្តកំពង់ស្ពឺ ១លើក របួស២នាក់៕

ដកស្រង់ពី៖ដើមអម្ពិល