បណ្តាញសង្គម

កម្មការិនីរោងចក្រ៧នាក់ ទៀតហើយ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ

កំពង់ស្ពឺ៖ កម្មការិនីរោងចក្រ៧នាក់រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរដោយសាររថយន្តដឹកបន្លែ បុកពីក្រោយស្ថិតតាមផ្លូវនៅស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺកាលពីព្រឹកមិញនេះ។

 វេលាម៉ោង៦ និង១៥នាទី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានករណីរយន្តតូរីសដឹកបន្លែបាន បុករថយន្តដឹកកម្មករ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៦០-៦១ ភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យកម្មករ-កម្មការិនី រងរបួសស្រាលចំនួន០៧នាក់។

ជនរងគ្រោះទាំងអស់បានទទួលការជួយសង្គ្រោះ ពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ច និង មន្រ្តីបេឡាជាតិសន្តិសុខសង្គម ដោយយកចិត្តទុកដាក់។ 

សូមជម្រាបថា គិតត្រឹមម៉ោង១២ និង០០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះកម្មករ-កម្មការិនីទាំងអស់កំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តកំពង់ស្ពឺ៕

ដកស្រង់ពី៖ដើមអម្ពិល