បណ្តាញសង្គម

តុលាការ​កំពូល​ សម្រេច​មិនអនុញ្ញាតឱ្យ ​លោក​ នី​ ចរិយា​ នៅក្រៅឃុំនោះទេ

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានសម្រេចមិនអនុញ្ញាតឲ្យ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប នៅក្រៅឃុំបណ្តោះអាសន្ននោះទេ។

 លោក សំ សុគង់ មេធាវីការពារក្ដីលោក នី ចរិយា បញ្ជាក់ថា តុលាការកំពូលបានច្រានចោល ចំពោះសំណើនៅក្រៅឃុំនេះហើយ ។ មូលហេតុសំខាន់ដែលតុលាការកំពូល មិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះ ដោយសារលោក នី ចរិយា ជាប់ចោទពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលជាបទល្មើសឧក្រិដ្ឋ។

ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ៕

ដកស្រង់ពី៖FRESH NEW