បណ្តាញសង្គម

ភ្លើងឆេះផ្ទះអ្នក ភូមិអស់មួយខ្នង នៅស្រុកភ្នំស្រុក បណ្តាលមកពីភ្លើងធូប

បន្ទាយមានជ័យ ៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ត្រូវបានភ្លើងឆេះ តាមការសន្និដ្ឋានជំហ៊ានដំបូងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡាយ គីភេទប្រុសអាយុ៧៤ឆ្នាំ មានមុខរបេធ្វើស្រែ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលហេតុម្ចាស់ផ្ទះបានដុតធូបសែនព្រេន ក្រោយមកកម្ទេចធូបបានឆេះក្លាយជាអណ្តាភ្លើងយ៉ាងសន្ធោសន្ធៅទើបបណ្តាលអោយក្លាយជាអគ្គីភ័យតែម្តង។

ហេតុការនោះមិនបានបណ្តាលអោយជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ គ្រាន់តែខូចខាតសម្ភារះក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍នោះគេបានឃើញនគរបាល កងអាវុធហត្ថ អជ្ញាធរមូលដ្ឋាន និងអ្នកស្រុកជាច្រើននាក់ បានមកជួយអន្តរាគមន៍ពន្លត់ភ្លើងរហូតបានជោគជ័យ និងរលត់ទៅវិញទាំងស្រុងផងដែរ៕ 


 

ដកស្រង់ពីៈដើមអម្ពិល