ផ្សាយផ្ទាល់


បណ្តាញសង្គម

ប្រពន្ធ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ស្វែងរក​ប្ដី​បាត់​ពី​ផ្ទះ ការពិត! ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​វាយ​ប្លន់​ទូរ​សព្ទ នៅ​ខណ្ឌ​ច្បារ​អំពៅ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលបាត់ពីផ្ទះមិនដឹងមូលហេតុ ហើយប្រពន្ធបានមកដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យជួយស្វែងរកនោះ ការពិត គឺត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពាក់ព័ន្ធករណីវាយប្លន់យកទូរសព្ទជនរងគ្រោះ ។

ជនសង្ស័យឈ្មោះ ណូ នេត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅមុខច្រកចូលលំនៅដ្ឋានវាលស្បូវ ផ្លូវបេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

សូមជម្រាបដែរថា ក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីស្វែងរកបុរសម្នាក់ឈ្មោះ ណូ នេត (ប្តី) ដែលបានចេញពីផ្ទះទៅលេងបងប្អូននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1l-1145 ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព