ផ្សាយផ្ទាល់


បណ្តាញសង្គម

ពីយប់! មាន​ម៉ូតូ​ច្រើន​គ្រឿង​ជិះ​ចូល​​ដីឡូតិ៍មួយកន្លែង លុះព្រឹកឡើងប្រ​ទះឃើញ​ស.ពបុរស​ម្នាក់​​​សង្ស័យ​ជា​ករណី​ឃា.តកម្ម​

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅក្នុងដីឡូមួយកន្លែងដោយមានស្នាមរបួសនិងមានដំបងមួយនៅក្បែរសពជនរងគ្រោះ ដែលគេសង្ស័យថា ជាករណីឃាតកម្មត្រូវបានឃាតករវាយសម្លា.ប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ នៅក្នុងដីឡូមួយកន្លែងនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរូបនោះភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណឡើយហើយសមត្ថកិច្ចកំពុងតែចុះត្រួតពិនិត្យ។ តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១ យប់ថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២៥មានម៉ូតូជាច្រើនគ្រឿងបានជិះចូលទៅតំបន់នោះតែពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ។

លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដំណើរឆ្លងកាត់ក៏បានប្រទះឃើញសពបុរសរូបនោះដេកស្លាប់ឲ្យមានស្នាមរបួសក្បាល ។

នៅកន្លែងកើតហេតុគេឃើញមានដំបងដែលគេសង្ស័យថា ត្រូវបានឃាតករប្រើសម្រាប់ព្រួតគ្នាវាយទៅលើកជនរងគ្រោះបណ្ដាឲ្យស្លា.ប់។

ទោះបីជាយ៉ាងណាគេពុំដឹងថា ជនរងគ្រោះមានទំនាស់អ្វីនោះទេបានជាត្រូវឃាតករវា.យសម្លា.ប់បែបនេះ។ បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យដើម្បីស្រាវជ្រាវរកអត្តសញ្ញាណព្រមទាំងស្រាវជ្រាវរកឃាតករដើម្បីមកដល់ទាបទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព