ផ្សាយផ្ទាល់


បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​កាបូប​លុយ និង​ទូរ​សព្ទ​របស់​លោកតា​ស៊ី​ក្លូ ចែករំលែក 9 ម៉ោង មុ

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចកាបូបលុយ និងទូរសព្ទរបស់លោកតាស៊ីក្លូ ។

ករណីលួចទូរស័ព្ទដៃ និងកាបូបលុយរបស់លោកតាស៊ីក្លូ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីយប់អធាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងមក នៅចំណុចផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ ជនសង្ស័យឈ្មោៈ ដា ទី ហៅអាទីខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ធ្វើសមម្មភាពលួចយកទូរសព្ទដៃ និងកាបូបលុយរបស់លោកតាស៊ីក្លូ រួចគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០២រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន ៖ ១.ទូរសព្ទដៃម៉ាក (អប់ប៉ូ) ពណ៌ខ្មៅ ចំនួនមួយ ។ ២.ប័ណ្ណ ប-ស-ស ចំនួនមួយសន្លឹក ។

៣.អត្តសញ្ញាណប័ណសញ្ជាតិខ្មែរមួយសន្លឹក(ជារបស់ជនរងគ្រោះ) ។ ៤.ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀន ត្រូវបានជនសង្ស័យចាយអស់ ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព