Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្គាល់ខ្មាន់កាំភ្លើង បា.ញ់បោះអនាធិបតេយ្យ នៅតាមផ្លូវជាតិលេខ៦​ និងផ្លូវជាតិលេខ៤ តាមពិត​គឺជាអ្នកកាសែត និងញៀនថ្នាំ!

  • បោះពុម្ព

ខ្មាន់កាំភ្លើង ដែលជិះម៉ូតូ ហើយមានកាំភ្លើងខ្លី បាញ់បោះយ៉ាងអនាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល ឃាត់ខ្លួនបាននោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។

ប៉ូលិសខេត្តកណ្ដាល បញ្ជាក់ថា ជននោះ គឺជាអ្នកសារព័ត៌មាន ហើយមូលហេតុ ដែលជិះម៉ូតូបាញ់បោះអនាធិបតេយ្យបែបនេះព្រោះតែខឹងប្រពន្ធ។ នគរបាលបានប្រាប់ថា ខ្មាន់កាំភ្លើងរូបនោះ ឈ្មោះ ញឹក សុវុត្ថា ហៅ ស្រួច ហៅ ថាច អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកយកព័ត៌មាន នៅគេហទំព័រ «សង្គមអភិវឌ្ឍន៍» មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន ហើយក្រោយពីការចាប់ខ្លួន កម្លាំងនគរបាល ដកហូតបានអាវុធខ្លីម៉ាក G-Lock19 (ឡុក 19 ផលិតនៅសហរដ្ឋអាមេរិក ១ដើម លេខRTP75555 បង់០១ គ្រាប់ ០១គ្រាប់ សំបកកាទូស្សចំនួន ០២គ្រាប់។ ប័ណ្ណព័ត៌មាន គេហទំព័រ«សង្គមអភិវឌ្ឍន៍» ០១សន្លឹក និងលិខិតបញ្ជាបេសកម្មរបស់គេហទំព័រ ០១សន្លឹក។

កាបូបស្ពាយ សម្រាប់ដាក់អាវុធ ០១ , កូនសោរថយន្តម៉ាកឡិចស៊ីស០១ ,ប្រអប់ជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ និងម៉ូតូ សម្រាប់ជិះធ្វើសកម្មភាពបាញ់បោះ ១គ្រឿង ម៉ាក HONDA ADV ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1JE-3621។ នគរបាលដដែល បានប្រាប់ទៀតថា ជនសង្ស័យខាងលើ បានជិះម៉ូតូទៅបាញ់ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយបាញ់ចំនួន ៤គ្រាប់ បណ្ដាលឲ្យត្រូវរថយន្តបើតាមផ្លូវ ចំនួន ២គ្រឿង រងការខូចខាត ប៉ុន្តែពុំបណ្ដាលឲ្យម្ចាស់រថយន្តរងគ្រោះថ្នាក់ឡើយ។ ក្នុងនោះ ទី១ រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វារមុខខាងស្ដាំ ០១គ្រាប់។ រថយន្តខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ សួង បូនិច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងទី២ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់។

រថយន្តនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈអ្នកកាសែតបែកថ្នាំ បាញ់កាំភ្លើងនោះ បានបង្កឲ្យប្រជាពលរដ្ឋភិតភ័យខ្លាំងណាស់ ហើយក្រោយពេលធ្វើសកម្មភាពបាញ់រួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន សំដៅទិសខាងលិច ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួលដេញតាម។ រហូតដល់ត្រង់ចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ទើបឃាត់ខ្លួន ហើយបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួនាំបន្តតាមនីតិវិធីច្បាប់។

ជននេះ បានឆ្លើយលើង ្នាំន្នាំ២០២២ ដោយសារភាពរបស់ជនសង្ស័យជំហ៊ានដំបូងមូលហេតុ ដែលបាញ់ «ព្រោះតែខ្លួនខឹងប្រពន្ធ»។ សូមរម្លឹកថា មុននឹងបាញ់រថយន្ត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ជនសង្ស័យរូបនេះ បានបាញ់បោះអនាធិបតេយ្យច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយមុនដំបូងបំផុត នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងរូបនេះ បានបាញ់មេឃ នៅតាមផ្លូវជាតិលេខ ៦អា ស្ថិតនៅខាងជើងវត្តព្រែកលៀប ប្រមាណជាង ១០០ម៉ែត្រ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពដដែល បាននិយាយឲ្យដឹងថា បន្ទាប់មក ជននេះ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល រហូតដល់វេលាម៉ោង ២ រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដដែលនោះ ជនសង្ស័យខាងលើ បានជិះម៉ូតូតាមផ្លូវជាតិលេខ៤ ក្នុងទិសដីពីកើតទៅលិច ទៅឈប់នៅជិតនគរបាលចរាចរណ៍ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងសម្រួលចរាចរណ៍ នៅត្រង់ចំណុចស្ពានអាកាសជម្ពូវ័ន (ស្ពានអាកាសផ្លូវក្រវាត់ក្រុង) កែងមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពខាងលើបានបញ្ជាក់ថា ខណៈនោះ ជនសង្ស័យបានលើកដៃសំពះនគរបាល បន្ទាប់មក បានចង្អុលមុខក្រុមអ្នករត់ម៉ូតូកង់បី ដែលស្ថិតនៅជិតនោះដែរ រួចហើយ ក៏ដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើ ១គ្រាប់ ហើយជិះម៉ូតូគេចខ្លួន តាមផ្លូវជាតិលេខ៤ ទៅទិសខាងលិចបាត់។ លុះពេលទៅដល់ផ្សារបែកចាន ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបាញ់រថយន្ត ២គ្រឿងទៀត និងព្យាយាមគេចខ្លួន។ ប៉ុន្តែត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានតែម្ដង៕

ដកស្រង់ពី៖ កោះសន្តិភាព