Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឱ្យរាង! ថ្ងៃក្រោយ កុំពូកែលេងគ្រឿងម៉ូតូ ដាក់បំពង់ស៊ីម៉ាំង និងកង់ម៉ូតូខុស​ទ្រង់ទ្រាយដើម!

  • បោះពុម្ព

ក្រោយពីក្មេងទំនើង ១ក្រុម បាននាំគ្នាពពាក់ពពូន ទៅលេងគ្រឿងម៉ូតូ ដោយដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូ រួចបើករោទិ៍លាន់ឮសំឡេងកងរំពងពេញភូមិ និងតាមដងផ្លូវជាតិ ផ្លូវលំ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងភូមិ ទើបនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់ យកទៅអប់រំណែនាំ ព្រមទាំងហៅឪពុកម្តាយ ឱ្យធ្វើកិច្ចសន្យា ដើម្បីឱ្យរាងចាល។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ក្មេងស្ទាវទាំងនោះ មិនសូវបាននាំគ្នាចូលរៀនសូត្រ ដូចសិស្សដទៃនោះទេ ពោលគឺនាំគ្នាយកម៉ូតូ ដែលឪពុកម្តាយខិតខំប្រឹងប្រែងរកថវិកាទាំងត្រដាបត្រដួស សន្សំទិញម៉ូតូ ដើម្បីឱ្យជិះទៅរៀនសូត្រ តែបែរជានាំគ្នា យកម៉ូតូទាំងនោះទៅមួលខ្ចៅ ដោះបំពង់ស៊ីម៉ាំងដើមចេញ រួចដាក់បំពង់ស៊ីម៉ាំង ដែលពួកគេ បានទិញពីកន្លែងកែច្នៃ រួចបង្កជាសំឡេងលាន់ខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ:ថែមទៀតផង។ ប្រភពបន្តទៀតថា មន្រ្តីនគរបាល បានរឹតបន្តឹង ដោយណែនាំឪពុកម្តាយឱ្យបន្តអប់រំកូនរបស់ខ្លួន។

ក្នុងកិច្ចសន្យា សរសេរថា បើសិនជាក្មេងទំនើងទាំងនោះ នៅតែបន្តនាំគ្នា ដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូខុសលក្ខណៈបច្ចេកទេសទៀត ពោលគឺមិនអោយប្រព្រឹត្តខុសជាលើកទី២ឡើយ ហើយបើសិនជាឃើញមានឈ្មោះពួកគេម្តងទៀត នឹងរៀចំចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឪពុកម្តាយក្មេងទំនើងទាំងអស់ខាងលើ ក៏បានសុំទោសដល់មន្រ្តីនគរបាល និងសាធារណ:ជនជំនួសកូនៗរបស់ខ្លួន ដែលបង្កភាពគ្មានសណ្តាប់ធ្នាប់ និងជាគំរូមិនល្អដល់ក្មេងដទៃទៀត ដោយសន្យាណែនាំឱ្យពួកគេក្លាយទៅជាមនុស្សល្អក្នុងសង្គម។ មហាជន ក៏បានស្នើដល់ប៉ូលិស និងអាជ្ញាធរសមត្ថកិច្ច ត្រូវតែចាប់ដកហូតបំពង់ស៊ីម៉ាំងកែច្នៃ លឺសំឡេងខ្លាំងៗ និងកង់ម៉ូតូខុសលក្ខណៈដើមទាំងអស់ នៅតាមហាងលក់គ្រឿងម៉ូតូ និងកន្លែងជួសជុលម៉ូតូ។ មូលហេតុ បើមិនមានអ្នកលក់ទេ ក៏មិនមានអ្នកទិញដែរ។ ដូច្នេះដើម្បីកុំឱ្យចាំបក់ផ្សែងទៀត គឺត្រូវទៅពន្លត់កន្លែងភ្លើងឆេះ៕

ដកស្រង់ពី៖ កោះសន្តិភាព