Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយ​! ដើម​ធ្នង់​ដ៏​ធំ​១​ដើម ត្រូវ​គេ​លួច​កា.ប់ នៅ​ក្បែរ​តំបន់​អង្គរ

  • បោះពុម្ព

មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ខេត្តសៀមរាប សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលអាជ្ញាធរឃុំខ្នារសណ្តាយ សរុបចំនួន ៧នាក់ នៅថ្ងៃទី២៨ កញ្ញា ២០២២នេះបានចុះពិនិត្យមើលលើករណីជនសង្ស័យលួចកាប់កាលពីយប់ថ្ងៃទី២៧ កញ្ញា ដើមឈើធ្នង់ដ៏ធំ១ដើម ដែលមានមុខកាត់គល់ទំហំ១,២០ម៉ែត្រ និងមានប្រវែង៦ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។

បើយោងតាមខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានអោយដឹងថា ចំពោះវត្ថុតាង នៃបទល្មើស ត្រូវបានមន្ត្រីអាជ្ញាធរ រក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់នៅទីនោះ ទើបក្រុមការងារដឹកជញ្ចូនមករក្សាទុកនៅសង្កាត់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព