Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការ​ខេត្ត​ប្រជុំ​ដាក់​ផែនការ​បង្ក្រាប​ល្បែង​ស៊ី​សង

  • បោះពុម្ព

តាមបណ្ដាអធិការស្រុក និងក្រុង ត្រូវរៀបចំកម្លាំងចុះបង្ក្រាបបនល្បែងស៊ីសង និងបទល្មើសជួញដូរគ្រឿងនានាដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន បើមិនដូច្នេះទេ ម្ចាស់មូលដ្ឋានត្រូវទទូលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ ។

នេះជាបទបញ្ជារបស់លោកស្នងការខេត្ត ដែលបានប្រជុំរៀបចំដាក់ចេញនូវបទបញ្ជានេះ ជាមួយលោកអធិការគ្រប់ស្រុក ក្រុង និងមន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តនៅព្រឹកថ្ងៃ១៩ កញ្ញា ។លោក សាត គឹមសាន ស្នងការនគរបាលខេត្តបានបញ្ជាក់បន្ថែមប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ កញ្ញា យ៉ាងដូច្នេះថា «នៅព្រឹកមិញនេះ ខ្ញុំបានប្រជុំដាក់ចេញនូវបទបញ្ជាហើយ ឲ្យតាមបណ្ដាអធិការស្រុក និង ក្រុង ត្រូវទទូលខុសត្រូវរៀងៗ ចំពោះផែនការចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រឿងញៀនដែលកើតមាននៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រង»។ ប៉ុន្តែលោកស្នងការបានបញ្ជាក់ដែរថា «កិច្ចការងារ បើផ្អែកលើកម្លាំងប៉ុស្ដ៏រដ្ឋបាល មិនអាចធ្វើបានទេ ទាល់តែសុំអន្តរាគមន៏ពីកម្លាំងអធិការ ឬសហការជាមួយគណបញ្ជាកងឯងភាព តាមបណ្ដាស្រុក ឬ ក្រុង ទើបអាចធ្វើបាន»។

ផែនការចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ដែលអាជ្ញាធរខេត្ត ទើបកំរើកដៃកំរើកជើងកោះប្រជុំ«ក្រុមគណៈបញ្ជាការកងឯកភាព ស្រុក ខេត្ត» ព្រោងព្រាតនាប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវគេមើលឃើញថា បានធ្វើឡើង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ពីប្រមុខរាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ ដែលបានស្ដីបន្ទោសធ្ងន់ៗ ជាមួយនឹងការដាក់ចេញនូវបទបញ្ជាយ៉ាងក្ដៅគគុកឲ្យលោកចៅហ្វាយស្រុក ចៅហ្វាយខេត្ត ខណ្ឌ និងរាជធានីទាំងអស់ ត្រូវរៀបចំកម្លាំង ចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីទឹកដីដែលគ្រប់គ្រង ។នៅក្នុងសារជាសម្លេងផ្ញើទៅកាន់លោកចៅហ្វាយខេត្ត និង រាជធានី សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាជាមួយនឹងការព្រមានធ្ងន់ៗយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត សូមឲ្យចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត។

ខ្ញុំមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែង នូវអភិបាលខេត្ត ឬ រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬ មន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទូលខុសត្រូវលើមុខងាររបស់ខ្លួន ។ ខ្ញុំសូមជម្រាបជូនថា យើងមិនអាចបណ្ដោយឲ្យសភាពការណ៍បង្កឡើងបែបអណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ»។សម្ដេច ហ៊ុន សែន បានលើកឡើងថា «ល្បែងជល់មាន់តាមអនឡាញ នៅតាមតុកាហ្វេ នៅតាមទីកន្លែងនានា នៅតាមភូមិខ្លះ ឃុំខ្លះ អ្នកសារព័ត៏មានបានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិន ព្រមធ្វើ ។ ជាពិសេសនៅតាមអធិការស្រុក ឬ នៅតាមប៉ុស្ដិ៍នគរបាល មិនព្រមអើពើបង្ក្រាបទេ»។

សម្ដេចបានព្រមានធ្ងន់ៗ ដល់ម្ចាស់ហាងកាហ្វេ ហាងគុយទាំងឡាយ ដែលបង្កប់នូវល្បែង ចាំបាច់ត្រូវបិទចោល ដោយមិនឲ្យប្រកបរបររកស៊ីតទៅទៀតឡើយ ត្រូវធ្វើវិធានការនេះឲ្យដាច់ណាត់បំផុត។ រឿងល្បែងស៊ីសងខុសច្បាប់នេះ សម្ដេចហាក់បានស្ដីបន្ទោស និងចង្អុលចំៗ ទៅកាន់អាជ្ញាធរខេត្ត រាជធានី យ៉ាងដូច្នេះថា «គ្មានការចាំបាច់ មករំខានដល់នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ បើសិនអស់លោកចៅហ្វាយខេត្ត ចៅហ្វាយស្រុក យកការទទូលខុសត្រូវមួយ ក្នុងឋានៈជាប្រធានគណៈបញ្ជាការ ស្រុក ឬ ខេត្ត»។យ៉ាងណាក៏ដោយ ជុំវិញបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ គេឃើញមានការកោះប្រជុំជាបន្តបន្ទាប់នៃក្រុមគណៈបញ្ជាការកងឯកភាពខេត្តបាត់ដំបង ដើម្បីរៀបចំផែនការចុះបង្ក្រាបល្បែងស៊ីសង ។

ដោយឡែក ស្នងការដ្ឋានខេត្ត ក៏បានកោះប្រជុំថ្នាក់ដឹកនាំអធិការស្រុក ក្រុង និង ការិយាល័យជំនាញផងដែរ នៅព្រឹកថ្ងៃទី១៩ កញ្ញា ដើម្បីត្រៀងកម្លាំងចុះអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល។ លោក សាត គឹមសាន ស្នងការខេត្ត បានបញ្ជាក់ថា លោកបានដាក់ចេញនូវផែនការនានា រួចហើយដល់លោកអធិការតាមបណ្ដាស្រុក និង ក្រុង ឲ្យទទូលខុសត្រូវចំពោះបទល្មើស ល្បែងស៊ីសងនេះ ដែលកើតមាននៅលើទឹកដែលខ្លួនគ្រប់គ្រងរៀងៗខ្លួន តែបើរកឃើញថា នៅតែមានបទល្មើសល្បែងស៊ីសង លោកអធិការស្រុក ឬ ក្រុង ត្រូវទទូលខុសត្រូវចំពោះថ្នាក់ដឹកនាំ ។ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះគេមិនទាន់ឃើញកម្លាំងសមត្ថកិច្ច ក្រោយការដឹកនាំរបស់លោកចៅហ្វាយខេត្ត ចុះបង្ក្រាបបានមួយករណីនៅឡើយទេ។ ខណៈទីតាំងល្បែងនានា បានចាក់ចោរបិតទ្វារស្ងាត់ឈឹង ហាក់ដូចមានអ្នកផ្ដល់សញ្ញាជាមុន។ ជាពិសេស នៅក្នុងក្រុងបាត់ដំបង តែមេល្បែងកន្ទុយលេខធំៗ នៅតែសំងំបូកកាតុងនៅក្នុងផ្ទះដដែល៕

ដកស្រង់ពី៖ កោះសន្តិភាព