បណ្តាញសង្គម

ក្រោយ​ត្រួតពិនិត្យ​រដ្ឋបាល​ទីតាំង​ឈ្មោះ ស៊ី​ង សាន​ទីង ក្នុង​ក្រុងព្រះសីហនុ រក​ឃើញ​បទល្មើស​០៦​ផ្សេង​គ្នា

ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង (ហៅ ឆាងឆឹង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅ និងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្ស ដោយខុសច្បាប់ ធ្វើទារុណកម្ម និងបទល្មើសជួញដូរមនុស្ស ។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង១២ និង ០០នាទីថ្ងៃត្រង់ សមត្ថកិច្ចបានរកឃើញ និងកំណត់បានបទល្មើសចំនួន ០៦បទល្មើស ផ្សេងគ្នាដូចជា ៖ -បទល្មើសល្បែងស៊ីសងខុសច្បាប់។ -បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់។ -បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់។ -បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។ -ព្រមទាំងបើកការស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ ស្របសម្អាង នៃបទល្មើសល្បែងស៊ីសងខុសច្បាប់។ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ៕

ដកស្រង់ពី៖ កោះសន្តិភាព