Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​រាជធានីភ្នំពេញ ត្រួតពិនិត្យ និងបិទ​កុងស៊ីបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ ៣ទីតាំង រង់ចាំឆែកឆេរ នៅពេលព្រឹកស្អែក

  • បោះពុម្ព

កុងស៊ីបញ្ចាំចំនួន ៤ទីតាំង ក្នុងចំណោមកុងស៊ីជាច្រើន នៅតំបន់ឃ្លាំងរំសេវក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យអាជ្ញាប័ណ្ណ ដោយរកឃើញ អត់ច្បាប់ ចំនួន ៣ទីតាំង ហើយឃ្លុំបេបណ្តោះអាសន្ន រង់ចាំ ចុះឆែកឆេរ រកម៉ូតូ ល្មើសច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ។

ការត្រូតពិនិត្យ រកច្បាប់អនុញ្ញាតនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួល ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ផងដែរ។ ប្រភពព័ត៌មានអោយដឹងថា កុងស៊ីបញ្ចាំ ដែលត្រូវបានត្រួតពិនិត្យ មាន ៤ទីតាំង ស្ថិតនៅក្នុងតំបន់ឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលក្នុងនោះ មួយទីតាំង មានយីហោ ពន្លឺនាគមាស ស្ថិតនៅផ្ទះលេខ ១២០ ផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ មានអាជ្ញាប័ណ្ឌត្រឹមត្រូវ ដោយឡែក ៣ទីតាំងទៀត មិនមានអាជ្ញាប័ណ្ណ និងមិនមានស្លាកយីហោ ត្រឹមត្រូវឡើយ ដោយដាក់តែអក្សរ «ផ» «យ» និងអក្សរ«ខ» តែប៉ុណ្ណោះ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក សូមមេត្តាដឹកនាំកម្លាំង ត្រួតពិនិត្យកុងស៊ីបញ្ចាំទាំងអស់ នៅក្នុងទឹកល្អក់ទី៣ ពោលគឺនៅម្តុំឃ្លាំងរំសេវនេះ ព្រោះមានកុងស៊ីបញ្ចាំម៉ូតូច្រើន។ លោក ឃ្លាំង ហួត បញ្ជាក់ថា «យើងអត់រំខានការរកស៊ីរបស់គាត់នោះទេ តែសូមអោយគោរពច្បាប់ រកស៊ីដោយសុច្ចរិត កុំជាកន្លែង សម្រាប់អោយជនប្រព្រឹត្តិបទល្មើសនោះ»។ លោក ឃ្លាំង ហួត ក៏បានណែនាំដល់ម្ចាស់កុងស៊ី ត្រូវរៀបចំឯកសារទទួលបញ្ចាំអោយបានត្រឹមត្រូវ ព្រមទាំងមានសាក្សីត្រឹមត្រូវ។

លោក ឃ្លាំង ហួត ក៏បានអោយដឹងទៀតថា ថ្ងៃនេះ បញ្ហាប្រឈមយើង ធ្វើការត្រួតពិនិត្យ បិទឃ្លុំបេ ៣ទីតាំងបណ្តោះអាសន្ត សិន រង់ចាំ ថ្ងៃស្អែក លោកអភិបាលរាជធានីភ្នំពេញ នឹងដាក់បទបញ្ជាថ្មី ធ្វើការត្រួតពិនិត្យ ឆែកឆេរម៉ូតូ ប្រព្រឹត្តបទល្មើស។ ការចុះត្រួតពិនិត្យកុងស៊ីបញ្ចាំនេះ ត្រូវធ្វើឡើង ដូចភ្លៀងរលឹម ដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងល្បែងស៊ីសងទាំងអស់ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា កន្លែងកុងស៊ីបញ្ចាំ និងបនល្បែងស៊ីសង ជាដើមចមបង្កើតអោយមានចោរលួច ឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ៕

ដកស្រង់ពី៖ កោះសន្តិភាព