Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ខណ្ឌដូនពេញ ប្រគល់​ម៉ូតូ​ទៅ​ម្ចាស់​វិញ ក្រោយ​ផ្លាស់​ប្ដូរ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាលធ្វើការប្រគល់ជូនម្ចាស់វិញ និងមានអាណាព្យាបាល មកធានាផងដែរ និងធ្វើពិន័យតាមអនុក្រឹតលេខ៣៩ នៃច្បាប់ចរាចរណ៍ ក្រោយពីម្ចាស់ម៉ូតូនីមួយៗ បានធ្វើការផ្លាស់ប្ដូរដាក់បំពង់ស៊ីម៉ាំងធម្មតាឡើងវិញរួចរាល់ ។

ក្នុងពេលប្រគល់ម៉ូតូជនម្ចាស់វិញនេះ អាណាព្យាបាលរបស់យុវជនទាំងនោះ បានសូមថ្លែងអំណរអរគុណ ដល់អាជ្ញាធរពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យម៉ូតូរបស់កូនៗគាត់ត្រឡប់ទៅផ្ទះវិញ ដោយពួកគាត់សន្យាថា មិនឲ្យកូនពួកគាត់ប្រព្រឹត្តខុសដូនកន្លងទៅទៀតទេ និងធ្វើការអប់រំដល់កូនៗ ជាបន្តទៀត ។ សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាប និងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ដែលបង្កឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចក្នុងកំបន់បឹងកក់ ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញបានចំនួន ០៨គ្រឿង និងបន្តឃាត់ជាបន្តបន្ទាប់ទៀត សរុបជាក់ស្ដែងបាន ១២គ្រឿង ដើម្បីយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ផាកពិន័យ តាមអនុក្រិត្យលេខ៣៩ ក្នុងម្នាក់ៗ ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល) បន្ទាប់មកអោយម្ចាស់ម៉ូតូទាំង ១២នាក់ ធ្វើការដោះដូរបំពង់ស៊ីមាំងប្រែន រួចដាក់បំពង់ស៊ីមាំងស៊ីនវិញ ទើបអនុញ្ញាតអោយពួកគាត់យកម៉ូតូត្រឡប់ទៅវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព