Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​ក្រឡាហោម ស ខេ​ង ចាត់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ ដឹកនាំបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស

  • បោះពុម្ព

លិខិតបង្គាប់ការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចាត់ឲ្យឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេសកម្ពុជា ។

លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម ។ ការចាត់ឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសនេះ ធ្វើឡើងក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើន បានរាយការណ៍ជាបន្តបន្ទាប់ ជុំវិញការបើកល្បែងស៊ីសង តាមបណ្ដាភូមិឃុំ ដូចជា ល្បែងប្រជល់មាន់តាមអនឡាញ ល្បែងភ្នាល់បាល់ បៀរអាប៉ោង និងល្បែងឡូតូតាមប្រព័ន្ធអនឡាញជាដើម រហូតដល់មានតារាល្បីៗប្រចាំប្រទេសកម្ពុជា ក្លាយជាអ្នកផ្សព្វផ្សាយឲ្យក្រុមបើកល្បែងស៊ីសងតាមអនឡាញ ថែមទៀតផង ៕

ដកស្រង់ពី៖ កោះសន្តិភាព