បណ្តាញសង្គម

ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ឃាត់​មនុស្ស​០៥​នាក់ នាំ​មក​អប់រំ ករណី​កត់​ឆ្នោត​វៀតណាម

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាំខ្លួនមនុស្សចំនួន០៥នាក់ មកធ្វើការអប់រំ ពាក់ព័ន្ធករណីបើកល្បែងស៊ីសង (ឆ្នោតវៀតណាម) ចំនួន០២ទីតាំង ស្ថិតនៅចំណុច ផ្លូវម៉ាស៊ីទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានដកហូតសម្ភារ រួមមាន ៖

១- ប្រាក់រៀលចំនួន ១,១៥៧,៣០០រៀល

២- ទូរសព្ទដៃម៉ាក់ iPhone ១២ ចំនួន១គ្រឿង និងVivo Y១៥

៣- ការបោនមួយចំនួន កត់ឆ្នោត ចំនួន២សន្លឹក

៤- ក្រដាសរ៉ាកត់ឆ្នោតមួយចំននួន

៥- Casio ចំនួន០១

៦- ដែកកិបចំនួន០២

៧- ត្រាថ្ងៃខែឆ្នាំចំនួន២

៨- ប៊ិចមួយចំនួន, ទឹកលុបមួយចំនួន, បន្ទាត់មួយចំនួន

៩- ពណ៌ហាយឡាយចំនួន០១, កំប៉ុង០១, ពិលចំនួន០១, សៀវភៅចំនួន៣ ក្បាល

១០- កៅអីជ័រចំនួន៨, តុដែកចំនួន២

១១- កន្ទុយឆ្នោតមួយចំនួន

១២- សៀវភៅកត់លេខទូរស័ព្ទអតិជនមួយក្បាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការអប់រំ រួចមកមន្ត្រីសមត្ថកិច្ចបានតម្រូវឲ្យកិច្ចសន្យា បញ្ឈប់បើកល្បែងស៊ីសងកត់ឆ្នោតវៀតណាម បន្តទៀតទេ ហើយក៏បានអោយត្រលប់ទៅលំនៅដ្ឋានវិញ ផងដែរ ។ គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ចាត់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប ដឹកនាំបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ កញ្ញា ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម ៕

ដកស្រង់ពី៖ កោះសន្តិភាព