Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បូ​លិ​ស​ស្រុក​ឧដុង្គ កោះហៅ​យុវតី​ម្នាក់ តែងតែ​ថត​វី​ដេ​អូ​រាំ​ទះ​កេ​.​រ្តិ៍​ខ្មាស​បង្ហោះ​លើ TikTok

  • បោះពុម្ព

នាពេលថ្មីៗនេះ យុវតីម្នាក់ តែងតែថតវីដេអូបញ្ចេញសកម្មភាពរាំ ដោយយកដៃទះកេ.រ្តិ៍ខ្មាសរបស់ខ្លួនបង្ហាញសាធារណៈ បង្ហោះនៅលើបណ្ដាញសង្គម TikTok ជាទង្វើមួយមិនគួរគប្បី និងអសីលធម៌ ធ្វើឲ្យមហាជនរិះគន់យ៉ាងព្រោងព្រាត ស្រាប់តែនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកឧដុង្គ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះហៅឲ្យចូលខ្លួន មកធ្វើការអប់រំ ណែនាំ ព្រោះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ ។

បើយោងតាមកិច្ចសន្យា យុវតីរូបនេះមានឈ្មោះ ជុក ម៉ារីយុំ ហៅ លីតា អាយុ១៩ឆ្នាំ មានមុខរបរជាអ្នករត់តុ មានស្រុកកំណើតរស់នៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ស្រុកព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រីនគរបាល ធ្វើការណែនាំ និងធ្វើកិច្ចសន្យា ផ្ដិតមេដៃ ពុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀតទេ ។ ទី១- ចាប់ពីធ្វើកិច្ចសន្យានេះតទៅ នាងខ្ញុំឈប់បង្ហោះរូបអា.សអាភា.ស ទៅលើបណ្តាញសង្គម តិកតុក និងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ តិកតុក ម៉ាក់តា ដែលបានបង្ហោះរួចមក ខ្ញុំនឹងលុបចោលនូវរូបអា.សអាភា.សទាំងអស់ ដែលបានបង្ហោះរួចមក ។ ទី២- ពេលធ្វើកិច្ចសន្យានេះរួច និងត្រឡប់ទៅកន្លែងធ្វើការវិញ នាងខ្ញុំឈប់ធ្វើអំពើណា ដែលសង្គមស្អប់ខ្ពើមទៀតហើយ និងឈប់ស្លៀកពាក់លេចលើ លេចក្រោម ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យា នោះទេ នាងខ្ញុំនឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព