បណ្តាញសង្គម

V ត្រឡប់មករក Fan វិញហើយ ក្រោយស្ងាត់មួយរយៈ ដោយសារចចាមអារ៉ាមស្នេហាឈូឆរពេក

V (BTS) បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងបណ្ដាញសង្គមនៅប៉ុន្មានថ្ងៃមុន ទាក់ទងនឹងរូបភាពជាច្រើនដែលអ្នកគាំទ្រគិតថាលោកជិះឡានជាមួយនឹង Jennie (BLACKPINK) ទៅកោះជេជូ។

រូបភាពមួយសន្លឹកនេះនាំរឿងភ្ញាក់ផ្អើលខ្លាំង រហូតមហាជននាំគ្នាសង្ស័យនិងបង្កើតជាពាក្យចចាមអារ៉ាម ថាតារាប្រុសស្រី K-Pop ជួរមុខទាំង ២ ទាក់ទងស្រឡាញ់គ្នា ប៉ុន្តែក៏នៅមានមនុស្សជាច្រើនជឿថា រូបនេះគឺជារូបកែ (Photoshop) ប៉ុណ្ណោះ។ ទាក់ទងនឹងរឿងនេះដែរ ផលិតកម្មទាំង ២ ក៏មិនបានអះអាងអ្វីច្បាស់លាស់ ឲ្យ Fan ស្រឡះចិត្តដែរ។

ធ្លាប់តែមានវត្តមានឥតដាច់លើបណ្ដាញសង្គម តែក្រោយកើតមានរឿងនេះ V រក្សាភាពស្ងាត់ស្ងៀម មិនតបត ឬធ្វើអ្វីទាំងអស់តាំងពីលើ WeVerse ក៏ដូចជា Instagram ជាដើម ជាហេតុធ្វើឲ្យអ្នកគាំទ្រកើតក្ដីបារម្ភជាខ្លាំង។ ទោះជាយ៉ាងណា ស្របពេលចចាមអារ៉ាមនេះក៏ស្ងប់ទៅវិញ ដូច្នេះក៏ដល់ពេលសមគួរដែរ សមាជិក BTS រូបនេះចេញមុខជាថ្មីលើបណ្ដាញសង្គម ព្រមទាំងបានឆ្លើយតបនឹង Comment ជាច្រើនរបស់ ARMY ម្នាក់ដែលសរសេរថា «នឹក» លោកទៀត។

ដកស្រង់ពី៖ Sabay