បណ្តាញសង្គម

ផឹកស៊ីជាមួយបងប្អូនថ្លៃ! ចុងក្រោយស្លា.ប់១ ចូលពេទ្យ១ តែគ្មានសង្ឃឹមរស់!

មនុស្សម្នាក់ បានស្លា.ប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែពេលទៅដល់ ពេទ្យប្រាប់ថា ហាក់មិនមានសង្ឃឹមរស់ឡើយ ធ្វើអោយសាច់ញាតិម្ខាងចង់បញ្ចេញកំហឹង ដាក់សាច់ញាតិម្ខាងទៀត ព្រោះតែមនោសញ្ចេតនា។

តែមានសមត្ថកិច្ចនៅការពារនៅទីតាំងកើតហេតុ និងនៅមន្ទីរពេទ្យ ទើបមិនមានរឿងអ្វីកើតឡើងនោះទេ។ហេតុការណ៍ផឹកស៊ី កើតជម្លោះរវាងបងប្អូនថ្លៃនេះ បានកើតឡើង នៅវេលាម៉ោង ១៩ និង ៣៨នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រភព បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្ក ដែលជាបងថ្លៃប្អូនថ្លៃនឹងគ្នា បានជួបជុំផឹកស៊ីជាមួយគ្នា។ ក្រោយមក ក៏មានទំនាស់ពាក្យសំដីជាមួយគ្នា។ ពេលនោះ ជនបង្កបានរត់ ទៅយកកាំបិត បម្រុងមកចាក់គូភាគីម្ខាងទៀតឃើញ។ ដូច្នោះភាគីម្ខាងទៀត ក៏ស្ទុះទៅយកកាំបិត មកកាន់នៅដៃហើយបានបើកការវាយប្រហារទៅភាគីម្ខាងទៀត ដើម្បីការពារខ្លួន។ ប្រភពបន្តថា ក្រោយកើតហេតុជនបង្កមិនបានរត់ទៅណានោះទេ ព្រោះត្រូវរបួសធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យ ខណៈម្នាក់ទៀត បានស្លា.ប់។ នៅពេលដឹងថា រវាងអ្នកទាំង២ មានរបួស ស្លា.ប់ និងត្រូវសង្គ្រោះបន្ទាន់។ សមត្ថកិច្ច បានត្រឹមឈរយាម នៅកន្លែងសង្រ្គោះបន្ទាន់ និងនៅផ្ទះកើតហេតុ ដើម្បីការពារ កុំអោយមានអំពើហិង្សាកើតឡើង៕

ដកស្រង់ពី៖ កោះសន្តិភាព