បណ្តាញសង្គម

ចោរ​ស្រី​ល្បីឈ្មោះ​ខាង​លួច តាំងពី​ក្មេង​រហូត​ដល់​ចាស់ យក​គុក​ធ្វើ​ផ្ទះ សមត្ថកិច្ច​តាម​ចាប់​ទាំង​គូកន ១១​នាក់​ទៀត

ចោរស្រីល្បីឈ្មោះ តាំងពីក្មេង រហូតដល់ចាស់ ខាងបន្លំលួច នឹងលូកហោប៉ៅ តាមផ្សារនៅរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានា ដែលធ្វើឲ្យប្រជាពលរដ្ឋ នឹងអាជីវករខ្លះទឹកភ្នែក ដោយសារការបាត់បង់មាស នឹងប្រាក់រាប់រយរាប់ពាន់ដុល្លារ ពីស្នាដៃស្ត្រីឈ្មោះ សុខ វណ្ណនី ហៅភិន ដែលអ្នកណាៗ ក៏ធ្លាប់ឮ ធ្លាប់ស្គាល់ យាយភិន នោះដែរថាជាចោរហារយ ល្បីល្បាញយកគុកធ្វើផ្ទះ ពេលនេះ យាយភិន នឹងគូកនចំនួន ១១នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំឲ្យទៅដេកគុកទៀត ។

កាលពីវេលា១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលផែនការងារព្រហ្មទណ្ឌខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួន មុខសញ្ញាជាចោរលួច ១ក្រុមជាបន្ដបន្ទាប់ មានប្រុសមានស្រី សរុប១២នាក់ ក្នុងនោះ មានម្នាក់ជាមេក្លោង គឺយាយភិន ។ ជនសង្ស័យទាំងទាំង ១២នាក់មាន ៖

១. ឈ្មោះ សុខ សុវណ្ណនី ហៅ ឈុំ ភិន ហៅ កៅ វ៉ាន់នី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជា(មេក្លោង) មានដីកាបង្គាប់ឱ្យចាប់ខ្លួន ។

២. ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៣. ឈ្មោះ អ៊ុន យ៉ាណូ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

៤. ឈ្មោះ ស្រី សំអឿន ហៅពីង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិ២៣ សង្កាត់បឹងងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ។

៥. ឈ្មោះ យ័ន វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិថ្មីលើ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

៦. ឈ្មោះ ទី ឆុង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅម្ដុំវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៧. ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្មីលើ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

៨. ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៤២ឆ្នាំ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ។

៩. ឈ្មោះ ហុង ឡាម ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម នៅភូមិវែង សង្កាត់ពញ៉ាពន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

១០. ឈ្មោះ សុខ ចាន់វ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

១១. ឈ្មោះ សុខ រ៉ា ហៅតួ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិវែង សង្កាត់ពញ៉ាពន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

១២. ឈ្មោះ ដេត ផា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្មីលើ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ នឹងតាមចាប់ខ្លួន តាមដីការបស់តុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ថន់ទោស នៅទីតាំងផ្ទេរប្រាក់វីង អ៊ីម៉ាន់នី ទ្រូម៉ាន់នី និងធ្វើសកម្មភាពនៅតាមផ្សារ បណ្ដាខេត្តនានា និងរាជធានីភ្នំពេញ ។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីឃុំខ្លួនក្នុងពន្ធនាគារ ៕

ដកស្រង់ពី៖ កោះសន្តិភាព