Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយគំនរអគារកម្ពស់៧ជាន់ មកអុជធូបដើម្បីហៅព្រលឹងជនរងគ្រោះ ត្រឡប់ទៅស្រុកកំណើត (បញ្ជីឈ្មោះអ្នកស្លាប់ និងអ្នករបួស)

  • បោះពុម្ព

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយគំនរអគារកម្ពស់៧ជាន់សង្កត់លើ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកអុជធូប ដើម្បីហៅព្រលឹងជនរងគ្រោះត្រឡប់ទៅស្រុកកំណើតវិញ។

សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ។

នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ៕

ដកស្រង់ពី៖កោះសន្តិភាព