បណ្តាញសង្គម

ឃាត់ខ្លួន​ច្រើន​នាក់ ក្រោយ​ពលរដ្ឋ​រាយការណ៍

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយសារប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថាមានជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ទើបកម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាសចុះបង្ក្រាបជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន៧កញ្ចប់ (ក្នុងនោះមានចំនួន២កញ្ចប់ធំ) ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួន រួមមាន ១-ឈ្មោះខុន សេ អៀង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ២-ឈ្មោះ រឿន អ៊ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស និង៣-ឈ្មោះ ខុន ឆាលី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖FRESH NEWS