Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គាត់​ដេក​លក់​មួយភាំង ស្រាប់​លឺ​ជើង​ដើរ​តិច​ៗ​ក៏​ភ្ញាក់ តែ​មិន​ចាប់អារម្មណ៍​ដល់ទី​២…

  • បោះពុម្ព

ខេត្តកណ្ដាល ៖ ក្ដឹបចោរម្នាក់ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ស្ត្រីដែលជាអ្នកអនាម័យប្រចាំផ្សារត្រយឹង បន្ទាប់មកបានយកទូរស័ព្ទដែលលួចបានទៅឲ្យបក្សពួកម្នាក់ទៀតទុក ហើយមិនទាន់បានយកទៅលក់យកលុយចែកគ្នានៅឡើយ តែក៏ត្រូវអស់លក្ខណ៍ដោយសារតែស្ត្រីម្ចាស់ទូរស័ព្ទខាងលើឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា ក្មេងប្រុសនោះជាអ្នកលួច ហើយឃាត់ខ្លួនសួរនាំទើបឈានដល់ការចាប់ខ្លួនបក្សពួកម្នាក់ទៀត ដែលជាអ្នកសមគំនិត និងរក្សាទុកទូរស័ព្ទនោះ ។បន្ទាប់មកស្ត្រីម្ចាស់ទូរស័ព្ទបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពើកចាប់ខ្លួនជាបន្តបន្ទាប់តែម្ដង ។

ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រយឹង ស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល ។ ក្ដឹបចោរម្នាក់នោះឈ្មោះអ៊ែល ពន្លឺ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃស្នាក់នៅក្នុងភូមិកើតហេតុ ចំណែកអ្នកសមគំនិត និងជាអ្នកទុកទូរស័ព្ទនោះមានឈ្មោះ ឈឿន វ៉ានដេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិជាមួយគ្នានោះដែរ ។

ទូរស័ព្ទដែលជនសង្ស័យលួចនោះម៉ាក OPPO ស៊េរី A3S មួយគ្រឿងដែលជាកម្មសិទ្ធិរបស់ស្ត្រីចំណាស់ម្នាក់ឈ្មោះ វែន រតនា អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែកអនាម័យប្រចាំផ្សារត្រយឹង និងស្នាក់នៅក្នុងផ្សារត្រយឹងនោះ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ស្ត្រីរងគ្រោះបានទុកទូរស័ព្ទនៅលើគ្រែក្បាលដំណេក ហើយបន្ទាប់មកគាត់បានដេកលក់មួយភាំង ស្រាប់តែភ្ញាក់បន្ទាប់ពីបានឮសម្រឹបជើងមនុស្សដើរនៅមុខបន្ទប់ ។ ពេលនោះគាត់បានបើកភ្នែកមើលឃើញក្មេងប្រុសឈ្មោះអ៊ែល ពន្លឺ កំពុងដើរ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងដែរក៏បានដេកបន្តទៀតលុះពេលភ្ញាក់ឡើងជាលើកទី២ស្រាប់តែបាត់ទូរស័ព្ទ ប៉ុន្តែគាត់ក៏មិនទាន់កំណត់ថា ក្មេងប្រុសម្នាក់នេះ គឺជាអ្នកលួចដែរ ។

ប្រភពដដែលបានបន្តថា ក្រោយមកស្ត្រីរូបនោះបានឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញក្មេងប្រុសនោះជាអ្នកលួចទូរស័ព្ទរបស់គាត់លុះដល់ថ្ងៃទី១១ ខែមិថុនា គាត់បានសហការណ៍ជាមួយនគរបាលបុស្តិ៍ពើក ឃាត់ក្មេងប្រុសនោះធ្វើការសាកសួរ ។

ខណៈនោះរូបគេបានសារភាពប្រាប់ថា ខ្លួនពិតជាបានលួចទូរស័ព្ទនោះមែន និងបានយកទៅឲ្យបក្សពួកម្នាក់ទៀតឈ្មោះឈឿន វ៉ាន ជាអ្នកទុក ។ បន្ទាប់ស្ត្រីម្ចាស់ទូរស័ព្ទ និងនគរបាលក៏បានតាមចាប់ខ្លួនបក្សពួកម្នាក់នោះទៀត រួចនាំអ្នកទាំង២ទៅសួរនាំ និងកសាងសំណុំរឿងចាត់កសាងតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព