Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​ឃើញ​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ​…​ចុង​ក្រោយ​សារភាព​ទឹកភ្នែក

  • បោះពុម្ព

ខេត្តតាកែវ ៖ ជនសង្ស័យពីរនាក់ត្រូវបានប៉ូលិសស្រុកត្រាំកក់ធ្វើការឃាត់ខ្លួនជាមួយ និងវត្ថុតាងក្រោយពីពលរដ្ឋរាយការណ៍ថា ជនសង្ស័យបានយកម៉ូតូមកលក់មានភាពមិនប្រក្រតីគួរឲ្យសង្ស័យ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១៧និង២០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

នគរបាលស្រុកត្រាំកក់បានប្រាប់ថា មុនឈានដល់ការចាប់ខ្លួន គឺមានប្រជាពលរដ្ឋបានរាការណ៍ថា មានជនសង្ស័យចំនួន២នាក់ ដែលមានឈ្មោះ រិន សម្ភស្ស ភេទប្រុស អាយុ៤១ឆ្នាំបច្ចុប្បន្នរស់នៅភូមិព្រៃធំ ក្រុងភ្នំពេញ និងឈ្មោះ ម៉េត ណន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រការ ក្រុងភ្នំពេញ បានយកម៉ូតូ០១គ្រឿង ដែលគួរឲ្យសង្ស័យម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ គ្មានផ្លាកលេខ មកលក់ឲ្យប្រជាពលរដ្ឋ ។ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចស្រុកបានចុះទៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៩ ម៉ោង៨និង៣០នាទី ខ្លួនបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះថា ទៅទិញស្រាបៀរយកមកហូប រួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃចាប់ខ្លួន ពួកគេបានយកម៉ូតូមកលក់ឲ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ក៏ត្រូវអស់លក្ខណ៍តែម្តងទៅ ។

លោកយ៉ុង ញ៉ីវ នាយការិយាល័យព្រហ្មកំរិតធ្ងន់ខេត្តបានអោយដឹងថា ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅលាសាដំបូងខេត្តតាកែវចាត់ការតាមច្បាប់ ៕

ដកស្សង់ពី៖កោះសន្តិភាព