Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មំ ថ្លែងថាកម្លាំងជួរក្រោយ ត្រូវទំនុកបំរុង និងលើកទឹកចិត្តកងទ័ពជួរមុខ ក្នុងឪកាសចុះសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន មុនឱកាសបុណ្យចូលឆ្នាំខ្មែរ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ដើម្បីជាការលើកទឹកចិត្ត បងប្អូនកងកម្លាំង នគរបាលជួរមុខ ក្នុងឳកាស ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្ តិទៅនាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ អភិបាលរងខេត្ត ស្នងការ~ មេបញ្ជាការ~មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត នាយក~ នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ

បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃទីបញ្ជាការវារៈ ការពារព្រំដែនគោកលេខ០២ ចំណុះអោយតំបន់ ប្រតិបត្តិការសឹករងខេត្ត ក្នុងស្រុកពញាក្រែក និងទីបញ្ជាការវារៈការពារ ព្រំដែនគោកលេខ៦១៥ នៅក្នុង ស្រុកពញាក្រែក និងលេខ៦១៧ ក្នុងស្រុកមេមត់ ដែលចំណុះឲ្យ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ។

នៅចំពោះ មុខកងកម្លាំងយោធា និងនគរបាលវារៈ ការពារព្រំដែនទាំង៣ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ បានសម្តែង នូវការកោតសសើរ និងធ្វើការវាយ តម្លៃខ្ពស់ ចំពោះកងកម្លាំង វារៈការពារព្រំដែន ដែលបានប្រឹងប្រែង ធ្វើពលីកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ បានល្អប្រសើរ ជូនប្រជាជន និង សង្គមជាតិ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងជំរុញឲ្យ ខិតខំបំពេញភារកិច្ចការងារ រឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យអោយបានល្អ រួមគ្នាការពារសន្តិសុខ តាមខ្សែរក្រវ៉ាត់ព្រំដែន ធ្វើយ៉ាងណាឲ្យ ព្រំដែនមាន សន្តិភាព ជាមួយប្រទេសជិតខាង ព្រមទាំងមានកិច្ច សហការគ្នា ជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាឲ្យបានល្អ នូវសន្តិសុខ តាមខ្សែរបន្ទាត់ព្រំដែន ឲ្យកាន់តែល្អជាបន្តទៀត ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំអោយ កងកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធទាំងអស់ សហការរួមគ្នា បង្ក្រាបរាល់បទល្មើសផ្សេងៗ អោយខានតែបាន ពិសេសហាមដាច់ខាត ការនាំចូលជ្រូក ពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុងទឹកដីខេត្តត្បូងឃ្មំ ខណៈវៀតណាមកំពុងផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិច ដែលទាមទារអោយ យើងត្រូវទប់ស្កាត់ និងបង្ក្រាប ឲ្យមានប្រសិទ្ធភាព ។

ក្នុងឳកាសការចុះសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល យល់ចិត្តគ្នា ក៍ដូចជាការលើកទឹកចិត្តនោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ បាននាំយកថវិការ មួយចំនួន ផ្តល់ជូនវារៈការពារ ព្រំដែនទាំង ៣ទីតាំង ខាងលើ នេះផងដែរ ៕