Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀង​ពីវៀតណាមចូលកម្ពុជា!!

  • បោះពុម្ព

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា!!

(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបអោយខានតែបាន រាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិចចូលមកកម្ពុជានោះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរ:យោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្តកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា ចុះបង្ក្រាប និងឃាត់ម៉ូតូចំនួន០៤គ្រឿង រថយន្តដឹកជ្រូក០២គ្រឿង សរុបជ្រូក៣៧ក្បាល និងមនុស្សចំនួន០៤នាក់ ដែលធ្វើការចរាចរណ៍ដឹកជ្រូកខុសច្បាប់ ចូលតាមច្រករបៀងពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស ក្នុងភូមិសាស្ត្រជិតនឹងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាម នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុង បានឈរជើងនៅតាមតំបន់ច្រករបៀង ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុង ក៍ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាម ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត ក៍បានឃាត់ខ្លួនក្រុមទាំងនោះ បន្ទាប់មកក៍បានរាយការណ៍ភ្លាមទៅកាន់លោកស្នងការខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្ត ។

ភ្លាមៗក្រោយទទួលដំណឹង ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកស្នងការខេត្ត បានចាត់ឲ្យក្រុមសមត្ថកិច្ចចម្រុះ សហការគ្នាចុះទៅបង្ក្រាបជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ទើបប្រគល់នុស្ស និងវត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

បើតាម លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា សមត្ថកិច្ចចម្រុះ រួមជាមួយពេទ្យសត្វអគ្គនាយកដ្ធានប្រចាំច្រកត្រពាំងផ្លុង និងមន្ត្រីបសុពេទ្យខេត្ត សហការគ្នាបង្ក្រាបឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង ដឹកជ្រូកសរុបចំនួន១២ក្បាល និងកូនឡានកាមរី០១គ្រឿង ដឹកជ្រូកចំនួន០៧ក្បាល ព្រមទាំងឡាននីសសាន់ ដឹកកូនជ្រូកខ្វៃចំនួន២០ក្បាល ដោយគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ ៕ ដោយ៖ វ៉ាន់ វីរៈ