Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រថយន្ត​ដឹកឈើ​ ធុន​យក្ស ​បាន​សម្រុក​ដឹក​ចេញ ​តាម​ច្រក​​ទន្លេ​ចាម និងច្រកនានា នៅក្នុងស្រុក​មេមត់ ដោយ​ក្នុង​១​គ្រឿង​ៗ ​​អាច​មាន​ទម្ងន់​ រ​ហូត​ដល់​ទៅរាប់តោន ​ចូល​ទៅ​ក្នុង ប្រទេស​វៀត​ណាម

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ កន្លងមកទោះបី សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ វិធានការក្តៅ ដោយតម្រូវឱ្យបណ្តាខេត្ត ដែលនៅជាប់តាមបណ្តាព្រំដែន ជាមួយនឹងប្រទេសវៀតណាម ត្រូវទប់ស្កាត់មិនឲ្យ មានលំហូរចេញឈើប្រណីត ឱ្យមានប្រសិទ្ធភាព ។

ទោះជាបែបនេះក្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានរថយន្តដឹកឈើ ធុនយក្ស បានសម្រុកដឹកចេញ តាមច្រកទន្លេចាម និងច្រកនានា នៅក្នុងស្រុកមេមត់ ដោយក្នុង១គ្រឿងៗ អាចមានទម្ងន់ រហូតដល់ទៅរាប់តោន ចូលទៅក្នុង ប្រទេសវៀតណាម បានយ៉ាងរលូត ដោយពុំមានការរំខាន ណាមួយពី លោក ប្រធានច្រក និងស្ថាប័នពាក់ព័ន្ធនានា នោះឡើយសង្ស័យ យូរៗបើកម្តង ព្រោះអត់ស៊ី យូរហើយ ។

តាមប្រភព ក្រុមអ្នកព័ត៌មាន បានទម្លាយឱ្យដឹងថា ប្រមាណជាមួយ សប្តាហ៍ទៅនេះឃើញ មានរថយន្ត ប្រភេទធុនធំ បានដឹកឈើប្រណីត ចេញពីខេត្តស្ទឹងត្រែង និងស្រុកកោះញែក ខេត្តមណ្ឌលគិរីមានរហូតដល់ទៅជាង ១០គ្រឿង ដោយកាត់តាមផ្លូវជាតិលេខ៧ ស្របពេលដែលបើក មកដល់ក្នុង ទឹកដីស្រុកមេមត់ ក៏បានចេញតាម ច្រកនានាក្នុងនោះ មានទាំងច្រកទន្លេចាម ខាងលើត្រូវបាន ក្រុមឈ្មួញមុខខ្មូតសង្ស័យ មុខដដែលៗ បានចេញទៅវៀតណាម ដោយស្រួល ១០០ភាគរយ ។

ប្រភពច្បាស់ការ បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី០៩ មីនា ២០១៩ កន្លងទៅមានរថយន្ត ធុនយក្សចំនួន ២គ្រឿង បានដឹកឈើប្រណីតពី ខេត្តមណ្ឌលគីរី បំរុងចេញតាមច្រកទន្លេចាម ដោយបានបើកកាត់មុខស្នាក់ការគយ បានចូលទៅក្នុង ប្រទេសវៀតណាម ហើយក៏មិនបានឃើញ លោក ប្រធានច្រក និងមន្ត្រីផ្សេងៗ ចេញមុខមកសួរនាំ អ្វីនោះទេ ក្នុងគ្រានោះក្រុម អ្នកសារព័ត៌មាន ជាច្រើននាក់បានត្រឹមតែថតផ្តិត យករូបភាពតែប៉ុណ្ណោះ ។

ហើយមកដល់ថ្ងៃទី១៣ មីនា ២០១៩ នៅត្រង់ទីតាំង ចំការកៅស៊ូ«ធី៧៣» ម្តុំស្ពានជ្រាវក្នុង ស្រុកមេមត់ ដែលមានព្រំប្រទល់ ជាមួយនឹងខេត្តក្រចេះ មានគំនរឈើនិងរថយន្តវេអងធុនយក្ស មានដឹកឈើដោយក្រុមអ្នកពត៌មាន បានថតយករូបភាព និងបានរាយការណ៏ ទៅដល់ស្ថាប័នពាក់ព័ន្ធផងដែរ ។

លោក ឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាកងអាវុធហត្ថ ខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា យោងតាមការណែនាំ របស់លោកអភិបាលខេត្ត បានចាត់ឲ្យកងកម្លាំង កងអាវុធហត្ថខេត្ត សហការជា មួយកំលាំងចំរុះបានចុះទៅទីតាំង ចំការកៅស៊ូ ៧៣ បានប្រទះឃើញគំនរឈើ និងរថយន្តវេអងចំនួន ២គ្រឿង នៅយប់ថ្ងៃទី១៣មីនាឆ្នាំ២០១៩ ហើយតាមគោលការណ៍ របស់គណៈកម្មការថ្នាក់ជាតិ បានសម្រេចឱ្យចាត់ការ តាមផ្លូវច្បាប់ លើរថយន្តចំនួន ២គ្រឿងនោះហើយ ។

រឿងដឹកឈើ២រថយន្តធុន វ៉េអងនេះ ចេញខេត្តមណ្ឌលគិរីដោយ ផ្ទុកឈើពេញៗ ដែលមន្ត្រីមេព្រៃ ប្រាប់ថាជាឈើរបស់ឧកញ៉ា តុប វីរដា នាយកក្រុមហ៊ុន វិជ្ជរី អ៊ីមផត អិចផតបម្រុង ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទន្លេចាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈគោលដៅ ដែលស្នើសុំច្បាប់ ដឹកជញ្ជូនគឺត្រូវ ទៅទម្លាក់ឈើ នៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។