បណ្តាញសង្គម

ទុះស្លាប់ម្នាក់ទៀតហើយ ក្នុងស្រុកត្បូងឃ្មុំ!! ក្រោយជាងធ្វើកាំបិត និងជាកម្មករក្រុមហ៊ុនចំការកៅស៊ូជុប យកគ្រាប់១២៥មីលីម៉ែត្រធ្វើកំណល់ កល់ដុតដែកកែច្នៃធ្វើកាំបិត

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣0នាទី នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានករណីផ្ទុះគ្រាប់ ១២៥មីលីម៉ែត្រ ដែលបង្កដោយឈ្មោះ ភាព ផល អាយុ៥៩ឆ្នាំ ជាជាងធ្វើកាំបិត ពូថៅ និងជាកម្មករក្រុមហ៊ុន ចំការកៅស៊ូជុប បានដុតដែកដំធ្វើកាំបិត លើគ្រាប់១២៥មីលីម៉ែត្រ ដែលគាត់តែងតែធ្វើជាប្រចាំ ស្រាប់តែព្រឹកមិញនេះ គ្រាប់ដែលយក ធ្វើជាកំណល់នេះតែ បានផ្ទុះបណ្តាល ឲ្យស្លាប់ភ្លាមៗតែម្តង ។