បណ្តាញសង្គម

វាយខ្នោះមុខសញ្ញាម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់និងជួញដូរ គ្រឿងញៀនខុសច្បាប់ ក្នុងស្រុកមេមត់!!

(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាល ប្រឆាំងបទល្មើល គ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានចាប់ឃាត់ ខ្លួនជនសង្ស័យ ជាមុខសញ្ញាម្នាក់ ពាក់ព័ន្ធ ករណីរក្សាទុក ប្រើប្រាស់ និងជួញដូរនូវ សារធាតុញៀន ខុសច្បាប់ នៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិ ម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ច អធិការដ្ឋាន នគរបាល ស្រុកមេមត់ ឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ សុខ រ៉ំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិបុស្សតាអ៉ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមជាមួយគ្រឿងញៀន មួយកញ្ចប់ ប្រភេទម៉ាទឹកក ដែលលាក់ទុក ក្នុងកញ្ចប់បារី ។

បច្ចុប្បន្នជន សង្ស័យខាងលើ រួមទាំងវត្ថុតាង ដែលដកហូត បាននោះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅ កាន់តុលាការ ដើម្បីផ្តន្ទាទោស ដាក់ពន្ធនាគារ តាមនីតិវិធី ។

សូមបញ្ជាក់ថា មុខសញ្ញាឈ្មោះ សុខ រ៉ំ រូបនេះ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកំពង់ចាម រយៈពេល ០១ឆ្នាំ ពីបទទទួលផលចោរកម្ម កាលពីឆ្នាំ២០១៥ ។