បណ្តាញសង្គម

រថយន្តព្រលះ ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤នាក់ ស្រុកមេមត់

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ ចរ៉ាចរណ៍រវាង រថយន្ត និង ម៉ូតូរបួសស្រាល និង ធ្ងន់ ៤ នាក់ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ ៧ ស្ថិតក្នុង ភូមិសង្គមមានជ័យចាស់ ឃំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពី នគរបាល ចរាចរណ៍ផ្លូវគោក ស្រុកមេមត់ បានអោយដឹងថា នៅវេលាម៉ោងខាងលើ មានម៉ូតូ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A.6467 ជិះគ្នា ៤ នាក់ពីកើត ទៅលិច មកដល់ចំណុចកើត ហេតុបានបត់ឆ្វេង ឆ្លងផ្លូវមិនបានមើល ក្រោយបណ្ដាលអោយរថយន្ត ពេទ្យបង្អែកស្រុកមេមត់ ម៉ាកនីសាន់ប៉ាត្រូល ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 12.0536 បើកបរដោយ ឈ្មោះ ស៊្រាង ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅក្នុង ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បុកចំពីក្រោយ បណ្ដាលអោយ អ្នកជិះម៉ូតូ ១.ឈ្មោះ សៅ ចាន់ ភេទស្រីអាយុ ៥៦ ឆ្នាំ រស់នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នកបើកបរ រងរបួសស្រាល ២.ឈ្មោះ ឆាញ ញឹក ភេទស្រីអាយុ ៣៨ ឆ្នាំ រងរបូសធ្ងន់ ៣.ឈ្មោះ សុខ ខៃ ភេទស្រី អាយុ ១៥ ឆ្នាំ រងរបួសស្រាល ៤.ឈ្មោះ កន ទីណា ភេទប្រុសអាយុ ១២ ឆ្នាំ រងរបួសស្រាល អ្នកទាំង ៤ នាក់រស់នៅ ភូមិឃុំជាមួយគ្នា ។

ក្រោយពេលនគរបាល ចរាចរណ៍ផ្លូវគោក ស្រុកមេមត់ ធ្វើការវាស់វែងរួចបាន អូសយករថយន្ត និង ម៉ូតូខាងលើ ទៅរក្សាទុកនៅអធិកាដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីរង់ចាំការដោះស្រាយ តាមនិតិវិធីនៅពេលក្រោយ ៕

សាន វិឡែម 14.12.2017