បណ្តាញសង្គម

របៀបវារៈចំនួន៣ ត្រូវបានលើកយកមក អនុម័តក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ របៀបវារៈចំនួន៣ ត្រូវបានលើកយកមក អនុម័តក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ប្រធានមន្ទីរ ជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការ ជាច្រើនកុះករ ។

របៀបវារៈចំនួន៣ ដែលលើកយកអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត រួមមាន ៖ ១.ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៣៨ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ២. ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ រីកចម្រើនប្រចាំ ខែកក្កដា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីសម្រេច ស្ដីពីការសម្រួលសមាភាព នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ៕