Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូនជាជនរងគ្រោះ នៅក្នុងសោកនាដកម្មរលំបាក់អគារ ក្នុងខេត្តព្រះសីហនុ ខណៈពលរដ្ឋខេត្តត្បូងឃ្មុំ រងគ្រោះ០៣នាក់!!

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូន ជាជនរងគ្រោះ នៅក្នុងសោកនាដកម្ម រលំបាក់អគារ ក្នុងខេត្តព្រះសីហនុ ខណៈពលរដ្ឋ ខេត្តត្បូងឃ្មុំ ០៣នាក់ ដែលជាកម្មករ សាងសង់នៅទីនោះ រងគ្រោះដោយស្លាប់ម្នាក់ និងរបួស០២នាក់ ។

ខ្លឹមសារលម្អិត នៃសាររំលែកទុក្ខ មានអត្ថន័យ យ៉ាងជ្រាលជ្រៅ ដោយក្នុងនាម រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងក្នុងនាម ឯកឧត្តមផ្ទាល់ មានសេចក្តី រន្ធត់តក់ស្លុត ប្រកបដោយ ទុក្ខព្រួយដ៏ក្រៀមក្រំ ជាទីបំផុត សូមសម្តែង នូវការសោកស្តាយ ចំពោះឧបទ្ទវហេតុ បាក់រលំអគារកម្ពស់ ប្រាំពីរជាន់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យ មានការបាត់បង់ អាយុជីវិត និងរងរបួសដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី ដែលកំពុងបម្រើការងារ នៅការដ្ឋាននោះ ។

ទន្ទឹមនេះ នៅខេត្តត្បូងឃ្មុំ មានជនរងគ្រោះ ដោយសារការបាក់ រលំអគារនៅ ខេត្តព្រះសីហនុ ចំនួន០៣នាក់ ក្នុងនោះ ឈ្មោះ ញ៉ ចាន់ថន ភេទ ប្រុស អាយុ ១៨ឆ្នាំ បានទទួលមរណភាព និង ០២នាក់ប្តីប្រពន្ធ ឈ្មោះ ញ៉ ចាន់ណេត ភេទ ប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ គ្រៀល សំអឿន ភេទ ស្រី អាយុ ២៦ឆ្នាំ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ លោកសង្ឃ រាជធានីភ្នំពេញ ។

ក្នុងនាម រដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំ ប្រកបដោយសេចក្តី សង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃជនរងគ្រោះ ដែលត្រូវ បាត់បង់សមាជិក ជាឪពុកម្តាយ បង ប្អូន កូន ចៅ របស់ខ្លួនក្នុង ហេតុការណ៍ដ៏អាក្រក់នេះ និងសូមបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ របស់បងប្អូន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំង សូមជូនពរដល់ បងប្អូនជាជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលរបួស សូមបានឆាប់ ជាសះស្បើយ ដើម្បីបានវិល មកប្រកបជីវភាពរស់នៅ ជាធម្មតាវិញ ។

សូម ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូន ដែលរងរបួស ព្រមទាំង ញាតិមិត្តជិតឆ្ងាយ ទាំងអស់នៃសព មេត្តាទទួលនូវ សេចក្តីគោរពស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ ។