Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

  • បោះពុម្ព

សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទល់មុខវិទ្យាល័យហ៊ុនសែន ពញាក្រែក។

មានប្រសាសន៍នា ឳកាសនោះ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ ក្រុមហ៊ុនដឹកជញ្ជូនទៀតថា ក្រុមហ៊ុនដឹកជញ្ជូនមនុស្ស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតែគោរព និងយកចិត្តទុកដាក់ អនុវត្តនូវការត្រួតពិនិត្ យចំពោះអ្នកបើកបររបស់ខ្លួន ដើម្បីសុវត្ថិភាព សង្គមទាំងមូល ដោយមិនត្រូវគិតតែ ផលប្រយោជន៍ ក្រុមហ៊ុនទេ ពោលគឺត្រូវគិតពី សុវត្ថិភាព សន្តិសុខសង្គម ជីវិតអ្នកដទៃ ជីវិតរបស់ ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដង ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ មានកើតឡើងចំនួន ៥៥លើក ចំនួនអ្នកស្លាប់ ៤៧នាក់ និងអ្នករបួស ៨៥នាក់ បើធៀប នឹងឆ្នាំ២០១៧ ថយចុះ ១៥លើក ស្មើនឹង ២៣% ក្នុងនោះចំនួនអ្នក ស្លាប់ថយចុះ០៨នាក់ ស្មើនឹង១៤% និងអ្នករបួសថយចុះ ២៨នាក់ ស្មើនឹង២៤% ។

ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង១២លើក ថយចុះ៥លើក ស្មើនឹង២៩% មនុស្សរងរបួសចំនួន ២២នាក់ ថយចុះ១៣នាក់ ស្មើនឹង៣៧% ស្លាប់០៧នាក់ ថយចុះ០៥នាក់ ស្មើនឹង៤១% របួសធ្ងន់១៤នាក់ ថយចុះ០៤នាក់ ស្មើនឹង២២% របួសស្រាល០១នាក់ ថយចុះ០៤នាក់ ស្មើនឹង៨០% បើប្រៀបធៀបរយៈ ពេលដូចគ្នាឆ្នាំ២០១៨។