បណ្តាញសង្គម

ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣ ក្នុងនោះមានការ អញ្ជើញចូលរួមពី នាយកស្តីទី រដ្ឋបាល សាលាខេត្ត លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ នៅសាលាស្រុកអូររាំងឪ ។